ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាប់ចំណាត់ថ្នាក់ទី៧ក្នុងចំណោមទីផ្សារ អភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោក

(VOVWORLD) -តាមការវាយតំលៃរបស់សមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (IATA) វៀតណាមជាទីផ្សារកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងផុសផុលដោយជាប់ ចំណាត់ថ្នាក់ទី៧ក្នុងចំណោមទីផ្សារអភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាប់ចំណាត់ថ្នាក់ទី៧ក្នុងចំណោមទីផ្សារ អភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោក - ảnh 1 ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាប់ចំណាត់ថ្នាក់ទី៧ក្នុងចំណោមទីផ្សារ អភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោក

ក្នុងនិន្នាការធ្វើសមាហរណកម្មពិភពលោកនោះតម្រូវការធ្វើដំណើរតាមផ្លូវ អាកាសកំពុងកើនឡើងកាន់តែខ្ពស់ហើយការវិនិយោគលើការសាងសង់និងការផ្លាស់ប្តូរថ្មីគឺជាតម្រូវការដ៏សំខាន់។ លោកបណ្ឌិត Tran Du Lich សមាជិកក្រុម ប្រឹក្សារបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា៖

"ក្នុងដំណើរការនៃការធ្វើសមាហរណកម្មនិងការចូលរួមក្នុងវិស័យអាកាសចរណ៍អន្ដរជាតិខ្ញុំគិតថាបញ្ហាសាកល្បងធំបំផុតគឺយើងត្រូវបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយតម្លាភាព យុត្តិធម៌ និងជៀសវាងការប្រកួតប្រជែងអំពីតម្លៃ ដែលមិនសមហេតុផល។ ជាអាទិ៍យើងបង្កើតវិស័យអាកាសចរណ៍ដែលមាន តម្លៃថោកប៉ុន្តែយន្តការនិងគោលនយោបាយសំរាប់អាកាសចរណ៍តម្លៃថោកមិន ច្បាស់លាស់នៅឡើយ។ស្តីអំពីការគ្រប់គ្រងរដ្ឋយើងមិនទាន់មានយុទ្ធសាស្រ្តថ្នាក់ជាតិណាមួយទេ។ "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ