ក្រុមអធិការរបស់ IAEA នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដើម្បីយកគំរូ តេស្តបរិស្ថាននៅចុងខែកញ្ញា

(VOVWORLD) - នាថ្ងៃទី ១៤ ខែកញ្ញា អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafeal Grossi បានឲ្យដឹងថាក្រុមអធិការរបស់ស្ថាប័ននេះ នឹងទៅដល់ទីតាំងយកគំរូធ្វើតេស្តបរិស្ថានទី ២ នៅអ៊ីរ៉ង់នៅចុងខែកញ្ញាឆ្នាំ២០២០ ដើម្បីបំពេញបែបបទ បញ្ជាក់ពីកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងភាគីទាំងពីរ កាលពីចុងខែសីហា។
ក្រុមអធិការរបស់ IAEA នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដើម្បីយកគំរូ   តេស្តបរិស្ថាននៅចុងខែកញ្ញា - ảnh 1 នៅខាងក្នុងរោងចក្រធ្វើចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម នៅទីក្រុង Qom ភាគខាងជើងប្រទេសអ៊ីរ៉ង់។ (រូបថត៖ AFP / TTXVN)

ថ្លែងមតិក្នុងកិច្ចប្រជុំគណៈនាយក IAEA លើកទី ៣៥ អគ្គនាយក IAEA លោក Grossi បានឲ្យដឹងថា IAEA សម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ក្នុងការចូលមកកាន់ទីតាំងចំនួនពីរ ដែលត្រូវបានគេជឿថាជាកន្លែងដែលទីក្រុងតេហេរ៉ង់ធ្វើចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះនាចុងខែសីហាឆ្នាំ ២០២០។

ការចូលមកត្រូតពិនិត្យនិងការយកគំរូតេស្តនៅទីតាំងទី១ បានធ្វើឡើងកាលពីប៉ុន្មានថ្ងៃ   មុននេះ ហើយនាបច្ចុប្បន្នក្រុមអធិការបានប្រមូលគំរូបរិស្ថានដែលប្រមូលនៅទីនេះដើម្បីធ្វើការវិភាគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ