ក្រុមអ្នកសង្គេតការរបស់ OSCE នៅមិនអាចទាក់ទងជាមួយទីកន្លែងធ្លាក់យន្តហោះ MH17


ក្រុមអ្នកសង្គេតការរបស់ OSCE នៅមិនអាចទាក់ទងជាមួយទីកន្លែងធ្លាក់យន្តហោះ MH17 - ảnh 1
ក្រុមអ្នកសង្គេតការដំបូងរបស់ OSCE នៅមិនអាចទាក់ទងជាមួយទីកន្លែងធ្លាក់យន្តហោះ MH17 (Image: VNA)

(VOVworld) – នាថ្ងៃទី ៣០ កក្កដា ប្រធានបេសកម្មពិសេសនៃអង្គការសន្តិសុខនិង
សហប្រតិបត្តិការអឺរ៉ុប (OSCE) លោក Paul Picard  បានឲ្យដឹងថា៖ អ្នកសង្គេតការ
OSCE បានចាប់ផ្តើមសកម្មភាពនៅតំបន់ព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី ITAR-TASS បានដកស្រងពាក្យសំដីរបស់លោក Picard បានឲ្យ
ដឹងថា៖ តាមសេចក្តីអញ្ជើញរបស់រុស្ស៊ី ក្រុមអ្នកសង្គេតការដំបូងរបស់ OSCE បាន
ទៅកាន់ ខេត្ត Rostov របស់រុស្ស៊ី នាថ្ងៃទី ២៩ កក្កដា ហើយគេបានចាប់ផ្តើមសកម្ម
ភាពរបស់ខ្លួន នៅប៉ុស្តិត្រួតពិនិត្យខ្សែព្រំដែនរវាង “Gukovo” របស់រុស្ស៊ី និង “Donetsk” របស់អ៊ុយក្រែន នាថ្ងៃទី ៣០ កក្កដា។ នាពេលខាងមុខ អ្នកសង្គេតការផ្សេងៗនឹងត្រូវ បានបញ្ជូនទៅកាន់តំបន់នេះផងដែរ។ទាក់ទិនដាល់ស្ថានភាពស៊ើបអង្គេតរឿងហេតុ
ធ្លាក់យន្តហោះ MH17 របស់ម៉ាឡេស៊ីនាពេលថ្មីៗនេះ នាថ្ងៃទី ៣០ កក្កដា ប្រធាន
ក្រុមធ្វើស៊ើប អង្គេតហ៊ូឡង់ លោក Pieter Jaap Aalbersberg បានឲ្យដឹងថា៖ ការប៉ះ
ទង្កិចរវាងកងទ័ព Kiev និងកំលាំងប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែនបានរារាំងអ្នកសង្គេត
ការអន្តរជាតិទាក់ទងជាមួយទីកន្លែងគ្រោះថ្នាក់កើតមានឡើង។ប៉ុន្តែប្រទេសហ៊ូឡង់
បានប្រកាសថា៖គេនឹងបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តទាក់ទង់ជាមួយ
ទីកន្លែងគ្រោះថ្នាក់សំដៅស្វែងរកនិងនាំយកសាកសពជនរងគ្រោះនៅសេសសល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ