ក្រុមឧទ្ទាមតាលីបង់បង្កើនអំពើហិង្សានៅអាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី ១៧ ខែឧសភា ក្រុមឧទ្ទាមតាលីបង់បានវាយប្រហារទៅលើប៉ុស្តិ៍សន្តិសុខមួយនៅខាងកើត ខេត្ត Logar បណ្តាលឲ្យបុគ្គលិកសន្តិសុខ ៨ នាក់ត្រូវស្លាប់និង ៥ នាក់ទៀតរងរបួស។

មុននោះ នាថ្ងៃទី ១៦ ឧសភា មន្ត្រីអាហ្វហ្គានីស្ថានបានឲ្យដឹងថា ពូកឧទ្ទាមតាលីបង់បានសម្លាប់ទាហានរដ្ឋាភិបាលយ៉ាងហោចណាស់ ១១ នាក់ នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នា ទៅលើប៉ុស្តិ៍សន្តិសុខតាមខេត្តចំនួនពីរ គឺ ខេត្ត Paktia ខាងកើតនិងខេត្ត Ghor ភាគកណ្តាល។ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានបញ្ជាឲ្យកម្លាំងសន្តិសុខបន្តយុទ្ធនាការបង្ក្រាបក្រុមឧទ្ទាម។

សូមគូសបញ្ជាក់ថា អំពើហឹង្សាបានកើតឡើងចំថ្ងៃដែលប្រធានាធិបតីលោក Ashraf Ghani និងគូប្រជែងរបស់លោកគឺលោក Abdullah Abdullah បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែកអំណាច ដោយបញ្ចប់ជម្លោះអូសបន្លាយរយៈពេលមួយខែ ដែលបានធ្វើអោយប្រទេសអាហ្គានីស្ថានធ្លាក់ចូលក្នុងវិបត្តិនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ