ការិយាល័យនយោបាយផ្ដល់យោបល់ដើម្បីសុក្រិតសេចក្ដីព្រាងនៃឯកសារមហាសន្និបាតលើកទី១៣របស់បក្សដាក់ជូនមហាសន្និបាតបក្សភាគមូលដ្ឋាន

(VOVWORLD) - លោក Nguyen Phu Trong បានក្រើនរំលឹកថា “ឯកសារក៏ជាសិលា ចរិតដែលមរតកជូនជំនាន់ក្រោយៗដែរ”។ ហេតុដូច្នេះ ការទទួលយកមតិ យោបល់ត្រូវតែមានទស្សនៈ គោលការណ៍ ដោយឈរលើទិសស្លោកគឺ នឹងនរចិត្តផ្ទៀងស្ដាប់ គោរពមតិយោបល់ទាំងអស់ ពិចារណាយ៉ាងហ្មត់ចត់ ហើយទទួលយកជាអតិបរមា។
ការិយាល័យនយោបាយផ្ដល់យោបល់ដើម្បីសុក្រិតសេចក្ដីព្រាងនៃឯកសារមហាសន្និបាតលើកទី១៣របស់បក្សដាក់ជូនមហាសន្និបាតបក្សភាគមូលដ្ឋាន - ảnh 1អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល) ធ្វើជាប្រធាននៅកិច្ចប្រជុំរបស់ការិយាល័យនយោបាយ (រូបថត៖ TTXVN) 

  នាព្រឹកថ្ងៃទី១៤កុម្ភៈ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាប្រធាននៅកិច្ចប្រជុំការិយាល័យនយោបាយអំពីការផ្ដល់យោបល់សុក្រិតសេចក្ដីព្រាងនៃឯកសារមហាសន្និបាតលើកទី១៣របស់បក្ស ដាក់ជូនមហាសន្និបាតបក្សភាគនៅតាមមូលដ្ឋានផ្ដល់យោបល់។

        លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើអោយបន្តត្រួតពិនិត្យម្ដង ទៀតនូវសេចក្ដីព្រាងឯកសារទាំងអស់ ដើម្បីធានាឯកភាព ខាងទស្សនៈ សតិអារម្មណ៍ ព្រមទាំងមានពាក្យពេជ្រដ៏ត្រឹមត្រូវនិង ងាយយល់។

        លោក Nguyen Phu Trong បានក្រើនរំលឹកថា “ឯកសារក៏ជាសិលា ចរិតដែលមរតកជូនជំនាន់ក្រោយៗដែរ”។ ហេតុដូច្នេះ ការទទួលយកមតិ យោបល់ត្រូវតែមានទស្សនៈ គោលការណ៍ ដោយឈរលើទិសស្លោកគឺ នឹងនរចិត្តផ្ទៀងស្ដាប់ គោរពមតិយោបល់ទាំងអស់ ពិចារណាយ៉ាងហ្មត់ចត់ ហើយទទួលយកជាអតិបរមា។ ការទទួលយកមតិត្រូវមានទឡ្ហីករណ៍ ដោយឈរលើការពិតជាក់ស្ដែងគួរអោយបញ្ចុះបញ្ចូល ស្របតាមគោល ការណ៍ មានការទទួលខុសត្រូវហើយការពារមតិត្រឹមត្រូវយ៉ាងដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ