ការរំពឹងទុករបស់សមាជិកសមាជិកាសភាទៅលើប្រមុខរដ្ឋសភា

ការរំពឹងទុករបស់សមាជិកសមាជិកាសភាទៅលើប្រមុខរដ្ឋសភា - ảnh 1
សមាជិកសមាជិកាសភាការរំពឹងទុកទៅលើប្រមុខរដ្ឋសភា

(VOVworld)-ដោយទទួលបានសម្លេងគាំទ្រចំនួន៩៧,៧៧% លោកស្រី Nguyen Thi
 Kim Ngan បានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៤។​សមាជិក
សមាជិកាសភាបានសម្តែងការជឿទុកចិត្តនិងការប្តេជ្ញារួមជាមួយប្រមុខរដ្ឋ សភា
បន្តអនុវត្តការផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពសកម្មភាពរបស់រដ្ឋសភា ដើម្បីរដ្ឋ
សភាមួយសាមគ្គី មានការច្នៃប្រឌិត និងអនុវត្តសកម្មភាពដូចជាពាក្យ សច្ចាប្រណិ
ធានទទួលដំណែងរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នោះ។
សមាជិកសភា លោក Truong Minh Hoang មណ្ឌល Ca Mau បានចាត់ទុកថា៖

        “បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធាននៅកិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី
១៣មក  សមាជិកសមាជិកាមិនត្រឹមតែជឿជាក់ប៉ុណ្ណោះទេ ថែមទាំងបានអ្នក
បោះឆ្នោតវាយតម្លៃខ្ពស់ទៀតផង។ យើងខ្ញុំរំពឹងទុកថា ក្នុងអាណត្តិថ្មីនេះ ក្នុងតួន
ទីជាប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយម លោកស្រីនឹងបន្តអនុវត្តតាមពាក្យ
សម្បថរបស់ខ្លួន”។

        សមាជិកសមាជិកាសភាជឿជាក់ថា ប្រធានរដ្ឋសភាជាស្ត្រីដំបូងរបស់
វៀតណាមនេះនឹងរួមជាមួយអនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា បំពេញល្អភារកិច្ចរបស់ខ្លួន រួមចំណែកចូលក្នុងការអភិវឌ្ឍន៍
 ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ