ការវិនិយោគដែលសមស្របសម្រាប់ជំរុញកំណើន

(VOVWORLD) - អញ្ជើញចូលរួមកិច្ចប្រជុំមានអគ្គលេខាគណៈកម្មាធិ ការ ប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។

ការវិនិយោគដែលសមស្របសម្រាប់ជំរុញកំណើន - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា គណៈប្រតិភូដែលចូលរួមសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៥ បានចាប់ផ្តើមកិច្ចប្រជុំផ្ទាល់មុខ និងពិភាក្សានៅសាលប្រជុំស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២១ គម្រោងផែនការឆ្នាំ២០២២ និងពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់រដ្ឋាភិបាល។ អញ្ជើញចូលរួមកិច្ចប្រជុំមានអគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោកPham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ សមាជិករដ្ឋសភាបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩។ ហើយរដ្ឋាភិបាលផ្លាស់ប្តូរយុទ្ធសាស្ត្រសមស្របពីសូន្យកូវីដ ទៅជាការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងអាចបត់បែនបាន។ ក្នុងបរិបទនៃការខ្វះខាតវ៉ាក់សាំង ផលិតផលជីវសាស្រ្ត ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ វៀតណាមបានជំរុញ ការទូតវ៉ាក់សាំង ដែលជាទិសដៅត្រឹមត្រូវ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត។ មេរៀនដែលទទួលបានពីជំងឺរាតត្បាតកូវីដ ១៩ ក៏បានបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធសុខាភិបាលមូលដ្ឋាន តួនាទីសំខាន់នៃប្រព័ន្ធសន្តិសុខសង្គមក្នុងការធានាសុវត្ថិភាពប្រជាជនប្រឆាំងនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម។ ក្នុងរយៈពេលវែង សមាជិកសភាជាច្រើនបានសង្កត់ធ្ងន់លើតម្រូវការក្នុងការវិនិយោគលើវិស័យសុខាភិបាល។

ការវិនិយោគដែលសមស្របសម្រាប់ជំរុញកំណើន - ảnh 2សមាជិការរដ្ឋសភាខេត្ត Binh Thuan លោកស្រី Bo Thi Xuan Linh ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Doan Tan/TTXVN)

សមាជិការសភា Bo Thi Xuan Linh គណៈប្រតិភូរដ្ឋសភាខេត្ត Binh Thuan បានលើកមតិថា៖ “រដ្ឋាភិបាលបានស្រាវជ្រាវដើម្បីពង្រឹងការព្យាករណ៍និន្នាការនៃជំងឺរាតត្បាតកូវីដ ១៩ ដោយផ្តោត លើធនធានវិនិយោគលើវិស័យសុខាភិបាល។ ពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលមូលដ្ឋាន ដើម្បីសម្របខ្លួនទៅនឹងជំងឺរាតត្បាតក្នុងស្ថានភាពថ្មី និងយកចិត្តទុកដាក់លើការវិនិយោគលើសម្ភារៈបរិក្ខារពេទ្យ ក៏ដូចជាធនធានមនុស្សសម្រាប់ការថែទាំសុខភាពនៅមូលដ្ឋាន។ ទី៣ គឺបន្តយុទ្ធសាស្ត្រការទូតវ៉ាក់សាំង។ ស្នើឱ្យរដ្ឋាភិបាលដឹកនាំការលើកកម្ពស់ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងក្នុងស្រុក ដើម្បីផ្គត់ផ្គង់ និងចែកចាយវ៉ាក់សាំងយ៉ាងសកម្ម ដោយសមហេតុផល”។

ទាក់ទងនឹងការគ្រប់គ្រងសេដ្ឋកិច្ច-សង្គម គណៈប្រតិភូបានចាត់ទុកថា កត្តាកំណត់សម្រេចមួយសម្រាប់ដំណើរការស្តារសេដ្ឋកិច្ចសង្គមនាពេលខាងមុខ គឺការនាំកម្លាំងពលករឱ្យវិលត្រឡប់ មកធ្វើការឡើងវិញបានយ៉ាងឆាប់រហ័ស។ ដោយសង្កត់ធ្ងន់ថា ការការពារជំងឺកូវីដ-១៩ មិនមែនជាកិច្ចការភ្លាមៗទេ បណ្តាសមាជិកសភាបានស្នើឱ្យរដ្ឋាភិបាលមានយុទ្ធសាស្ត្ររយៈពេលវែងក្នុងការកសាង និងពង្រឹងកម្លាំងពលកម្មដែលមានការរៀបចំឱ្យកាន់តែប្រសើរឡើង ជាមួយនឹងដំណោះស្រាយបណ្តុះបណ្តាលឡើងវិញ និងផ្លាស់ប្តូរអាជីពសមស្រប។ លោក Pham Trong Nghia គណៈប្រតិភូរដ្ឋសភាខេត្ត Lang Son បានឲ្យដឹងថា៖ “ចាំបាច់ត្រូវចេញជាបន្ទាន់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ មានផែនការជាក់ស្តែងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេសក្នុងការអប់រំថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាជាមួយស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រដ៏មានកិត្យានុភាពនៅលើពិភពលោក។ នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ COP 26 លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទស្សនានិងជួបធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញជាច្រើននៅលើពិភពលោក និងជាពិសេសបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំរវាងអង្គភាពអាជីវកម្មនៃប្រទេសវៀតណាម និងសាលារៀនក្រោមសាកលវិទ្យាល័យ Oxford។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បើកចេញទ្វារសម្រាប់និស្សិតវៀតណាមចូលទៅក្នុងបរិយាកាសសិក្សាឈានមុខគេមួយរបស់ពិភពលោក។ ក្រៅពីនេះ ត្រូវអភិវឌ្ឍយ៉ាងខ្លាំងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញជាឧបករណ៍ដ៏ល្អបំផុតសម្រាប់កម្មករក្នុងការធ្វើជាម្ចាស់ម៉ាស៊ីន។ ធនធានមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រទេសនីមួយៗក្នុងដំណើរការសកលភាវូបនីយកម្ម”។

នៅក្នុងសម័យពិភាក្សាផងដែរ មតិជាច្រើនបានស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយភាពបត់បែន រៀបចំរចនាសម្ព័ន្ធដើមទុនវិនិយោគសាធារណៈឡើងវិញ និងគ្រប់គ្រងការចំណាយថវិកាយ៉ាងតឹងរ៉ឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ