ការវាយប្រហារនៅអាហ្វហ្គានីស្ថាន- ចំនួនជនរងរបួសកើនឡើងដល់ ៧០ នាក់

(VOVWORLD) - យ៉ាងហោចណាស់មនុស្ស ២០ នាក់ត្រូវបានស្លាប់និង ៥០ នាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយ កាលពីថ្ងៃទី ២៨ ខែកក្កដា បន្ទាប់ពីការបាញ់រះគ្នា នៅក្នុងអគារដែលមានការិយាល័យរបស់បេក្ខជនអនុប្រ ធានាធិបតីលោក Amrullah Saleh មុននោះនាថ្ងៃដដែលនៅទីក្រុងកាប៊ុល។
ការវាយប្រហារនៅអាហ្វហ្គានីស្ថាន- ចំនួនជនរងរបួសកើនឡើងដល់ ៧០ នាក់ - ảnh 1 ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែក (រូបថត៖ TTXVN)

យោងតាមសេចក្តីប្រកាសជាផ្លូវ កាលពីថ្ងៃទី២៩ ខែកក្តដា របស់រដ្ឋាភិបាលអាហ្គានីស្ថានបានឲ្យដឹងថា ការផ្ទុះគ្រាប់បែកនេះបានកើតឡើងក្រោយរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការរកសម្លេងបោះឆ្នោតប្រធានាធិបតីដែលគ្រោងនឹងប្រព្រឹត្តទៅចុងខែកញ្ញានេះ។ លោក Saleh គឺជាបេក្ខជនសហការជាមួយប្រធានាធិបតី Asharaf Ghani    ក្នុងការប្រកួតប្រជែងតំណែងជាប្រធានាធិបតីសារជាថ្មីម្តងទៀតសំរាប់អាណត្តិថ្មី។ គួរឲ្យបញ្ជាក់ថាលោក Asharaf Ghani  ត្រូវបានរងរបួសស្រាលក្នុងការវាយប្រហារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ