ការវាយប្រហារលើវិទ្យាស្ថានយោធានៅស៊ីរី៖ មនុស្សយ៉ាងហោចណាស់ចំនួន ១០០ នាក់ត្រូវស្លាប់

(VOVWORLD) - ក្រសួងការពារជាតិ និងក្រសួងការបរទេសស៊ីរី បានប្រកាសថា នឹងប្រើប្រាសគ្រប់កម្លាំងទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។
ការវាយប្រហារលើវិទ្យាស្ថានយោធានៅស៊ីរី៖ មនុស្សយ៉ាងហោចណាស់ចំនួន ១០០ នាក់ត្រូវស្លាប់ - ảnh 1ការវាយប្រហារដោយដ្រូននៅសាលាយោធាក្នុងខេត្ត Homs ប្រទេសស៊ីរី។ ប្រភព៖ Reuters

យោងតាមតួរលេខស្ថិតិថ្មីៗបំផុតអំពីការប្រហារដោយយន្តហោះដ្រូនទៅលើវិទ្យាស្ថានយោធាមួយកន្លែងនៅខេត្ត Homs ភាគកណ្តាលស៊ីរីកាលពីម្សិលមិញថ្ងៃទី ៥ ខែតុលា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១០០ នាក់ត្រូវបានស្លាប់ និងមនុស្សចំនួន ១២៥ នាក់ទៀតរងរបួស។ ក្នុងសេចក្ដីប្រកាស ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា ជនស៊ីវិល និងកងទ័ពជាច្រើននាក់ត្រូវស្លាប់ក្នុងការវាយប្រហារលើវិទ្យាស្ថានយោធានៅខេត្ត Homs ព្រមទាំងចោទប្រកាន់ក្រុម "ភេរវករ" ថាបានប្រើប្រាស់យន្តហោះដ្រូនដើម្បីធ្វើការវាយប្រហារ។

ក្រសួងការពារជាតិ និងក្រសួងការបរទេសស៊ីរី បានប្រកាសថា នឹងប្រើប្រាសគ្រប់កម្លាំងទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានធ្វើការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងសាហាវក្នុងតំបន់ Idlib ដែលគ្រប់គ្រងដោយក្រុមប្រឆាំងកាលពីម្សិលមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ