ការវាយប្រហារអត្តឃាតដោយគ្រាប់បែកកើតមានឡើងជិតស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Kabul អាហ្វហ្គានីស្ថាន

(VOVworld) – មនុស្សចំនួន ៧ នាក់ត្រូវស្លាប់និង ១៩ នាក់ រងរបួស ក្នុងការវាយ ប្រហារអត្តឃាតដោយគ្រាប់បែកតម្រង់ទៅលើរថយន្តក្រុងដឹកបុគ្គលិកនៃតុលាករ
កំពូល ដែលបានកើតមានឡើងជិតស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Kabul
អាហ្វហ្គានីស្ថាន នារសៀលថ្ងៃទី ១១ មិថុនា។ ប្រធាននាយកដ្ឋានស៊ើបអង្កេតបទ
ល្មើសទីក្រុង Kabul​ ឧត្តមសេនីយ៍ Mohammad Zahir បានឲ្យដឹងថា៖ នេះគឺជា​ការវាយ
ប្រហារដោយគ្រាប់បែកតម្រង់ទៅលើបុគ្គលិកនៃតុលាការកំពូលដោយ ផ្ទាល់។
ហើយ Taliban បានទទួលខុសត្រូវដំណើរការវាយប្រហារបង្ហូរឈាមពោលខាងលើ។ ពួកបានឲ្យដឹងថែមទៀតថា៖ ការវាយប្រហារនេះត្រូវបានដំណើការសំដៅសងសឹក
ឲ្យអ្នកទោស Taliban ដែលត្រូវបានរដ្ឋាភិបាលអាហ្វហ្គានីស្ថានប្រហារជីវិត។ នេះគឺ
ជាការវាយប្រហារលើកទី ២ របស់ពួកឧទ្ទាម Taliban បានកើតមានឡើង ក្នុងរយៈ
ពេល ២ ថ្ងៃ កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ