ការវិវឌ្ឍក្នុងការចរចាឡើងវិញ NAFTA វង់ទី ៧

(VOVWORLD) -នាថ្ងៃទី ៧ មិនា វង់ចរចាទី ៧ នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA រួមមាន មិកស៊ិក អាមេរិក និងកាណាដា) បានបិទបញ្ចប់ ក្រោយ រយៈ ពេល ៨ ថ្ងៃ ធ្វើការពិភាក្សា នៅទីក្រុងមិកស៊ិក ប្រទេសមិកស៊ិក ដោយទទួលបានការវិវឌ្ឍដ៏វិជ្ជមាន។ ប្រធានគណប្រតិភូចរចាមិកស៊ិក លោក Kenneth Smith Ramos បានវាយតម្លៃចំពោះភាគីទាក់ទិននានា គឺទទួលបានការបោះជំហានសំខាន់ៗខាងបច្ចេកទេស។
ការវិវឌ្ឍក្នុងការចរចាឡើងវិញ NAFTA វង់ទី ៧  - ảnh 1

ការវិវឌ្ឍក្នុងការចរចាឡើងវិញ NAFTA វង់ទី ៧ 

នាថ្ងៃទី ៧ មិនា វង់ចរចាទី ៧ នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA រួមមាន មិកស៊ិក អាមេរិក និងកាណាដា) បានបិទបញ្ចប់ ក្រោយ រយៈ ពេល ៨ ថ្ងៃ ធ្វើការពិភាក្សា នៅទីក្រុងមិកស៊ិក ប្រទេសមិកស៊ិក ដោយទទួលបានការវិវឌ្ឍដ៏វិជ្ជមាន។ ប្រធានគណប្រតិភូចរចាមិកស៊ិក លោក Kenneth Smith Ramos បានវាយតម្លៃចំពោះភាគីទាក់ទិននានា គឺទទួលបានការបោះជំហានសំខាន់ៗខាងបច្ចេកទេស។ ទោះជាយ៉ាងណាក្ដី  គោលដៅបង្ហើយកិច្ចចរចាបន្ថែមចំនួន ៦ ដល់ ៨ ជំពូកនៃកិច្ចព្រមព្រៀងពោលខាងលើគឺមិនបានសម្រេច ឡើយ។ នៅក្នុងវង់ចរចាលើកទី ៧ ភាគីទាក់ទិននានាទទួលបានត្រឹមតែជំពូកតែមួយគត់ ស្ដីពីការកំណត់ជាក់ស្ដែង និងទទួលបានជាង ៨០ % អំពីកម្មវិធីអនាម័យ និងត្រួតពិនិត្យ សត្វរុក្ខជាតិ ទូរគមនាគមន៍ របាំងខាងបច្ចេកទេសជាមួយពាណិជ្ជកម្ម និង ឧបសម្ពន្ធនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ