ការវិវត្តន៍យ៉ាងស្មុគស្មាញនៃការឆ្លងរាលដាលជំងឺ Covid-19 នៅប្រទេសជាច្រើននៅលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ៨ខែមិនា គណៈកម្មការសុខាភិភាពជាតិរបស់ចិន (NHC) បានជូនដំណឹងថាចិនដីគោក បានកត់សម្គាល់អ្នកឆ្លងវីរុស SARS-CoV-2 ចំនួន ៤៤ នាក់បន្ថែមទៀតនិងមានអ្នកស្លាប់ចំនួន ២៧ នាក់ទៀតក្នុងថ្ងៃទី ៧ ខែមីនា។
ការវិវត្តន៍យ៉ាងស្មុគស្មាញនៃការឆ្លងរាលដាលជំងឺ Covid-19 នៅប្រទេសជាច្រើននៅលើពិភពលោក - ảnh 1 ការផ្ទុះជំងឺ Covid-19 កំពុងតែរីករាលដាលនៅក្នុងបណ្តាប្រទេសអឺរ៉ុប។ (រូបថត៖ AP)

 

គិតត្រឹមចុងថ្ងៃទី ៧ ខែមីនា តំបន់រដ្ឋបាលពិសេសហុងកុងបានកត់សម្គាល់ ករណីចំនួន ១០៩ ករណី ក្នុងនោះមានអ្នកស្លាប់ ២ នាក់ ហើយតំបន់រដ្ឋបាលពិសេសម៉ាកាវ មានអ្នកឆ្លង ១០ ករណី។ នាថ្ងៃទី ៧ ខែមីនា ក្រសួងសុខាភិបាល អាហ្សង់ទីន បានបញ្ជាក់ថាមានករណីស្លាប់ដំបូងដោយវីរុស SARS-CoV-2 ។ នេះគឺជាករណីស្លាប់លើកដំបូងនៅប្រទេសអាមេរិកឡាទីន ដែលពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ។ នាថ្ងៃដដែលនេះ ទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានបញ្ជាក់ពីករណីដំបូងនៃការឆ្លងវីរុស SARS-CoV-2 ។

រីឯក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ៧ ខែមីនាក៏បានឲ្យដឹងថាប្រទេសនេះ ទើបតែបានកត់សម្គាល់ជនជាតិកម្ពុជាម្នាក់ដំបូង បានឆ្លងវីរុស SARS-CoV-2 ដែលបង្កជម្ងឺរលាកផ្លូវដង្ហើម Covid-19។

នាថ្ងៃទី ៧ ខែមីនា អ្នកស្លាប់ដោយសារការឆ្លងជំងឺ COVID-19  នៅអ៊ីតាលីមាន ចំនួន ៣៦ នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់ ២៣៣ នាក់។

នៅប្រទេសអ៊ីរ៉ង់វិញ ស្ថានភាពជំងឺរាតត្បាតបន្តមានភាពស្មុគស្មាញនៅពេលដែលប្រទេសនេះមានអ្នកស្លាប់ចំនួន ២១ នាក់បន្ថែមទៀត ក្នុងថ្ងៃទី ៧ ខែមីនាដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឡើងដល់ ១៤៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ