ក្រសួង ស្ថាប័ននានាបន្តបញ្ជាណែនាំ រៀបចំអនុវត្តរាល់ភារកិច្ចស្នូលដែលបានប្រគល់ជូន

(VOVWORLD) -នាល្ងាចថ្ងៃទី ៣ តុលា សន្និដ្ឋានសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាបន្តបញ្ជាណែនាំ និងរៀបចំអនុវត្តរាល់ភារកិច្ចនយោបាយស្នូលដែលបានប្រគល់ជូនក្នុងឆ្នាំ ២០១៧។
ក្រសួង ស្ថាប័ននានាបន្តបញ្ជាណែនាំ រៀបចំអនុវត្តរាល់ភារកិច្ចស្នូលដែលបានប្រគល់ជូន - ảnh 1 ក្រសួង ស្ថាប័ននានាបន្តបញ្ជាណែនាំ រៀបចំអនុវត្តរាល់ភារកិច្ចស្នូលដែលបានប្រគល់ជូន

នាល្ងាចថ្ងៃទី ៣ តុលា សន្និដ្ឋានសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាបន្តបញ្ជាណែនាំ និងរៀបចំអនុវត្តរាល់ភារកិច្ចនយោបាយស្នូលដែលបានប្រគល់ជូនក្នុងឆ្នាំ ២០១៧។ វិភាគស្ថានភាពអំពីលទ្ធផលសេដ្ឋកិច្ច - សង្គមកិច្ច ៩ ខែដើមឆ្នាំនៃប្រទេសជាតិ លោក Nguyen Xuan Phuc បានឲ្យដឹងថា ការដែលកែសម្រួលរូបសណ្ឋានកំណើនតាមទិសគុណភាព លើកកំពស់កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចតាមរយៈវិស័យផលិតកម្មសំខាន់ដូចជា៖ ឧស្សាហកម្មកែច្នៃ កសិកម្មបច្ចេកវិជ្ជាខ្ពស់ បាននាំមកនូវស្នាដៃខ្ពស់សម្រាប់ការអភិវឌ្ឍន៍ ព្រមទាំងបានបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មល្អ។ លោកបានបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ន មូលដ្ឋាន ស្ថាប័ន អង្គភាពនានាត្រួតពិនិត្យ និងគ្រប់គ្រប់ថវិការឲ្យបានហ្មត់ចត់ ហើយសន្សំសំចៃ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“ខ្ញុំស្នើឲ្យរដ្ឋមន្ត្រី ប្រធានផ្នែក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងនានា ទទួលខុសត្រូវផ្ទាល់ ស្ដីពីការជំរុញល្បឿនអនុវត្ត និងរំដោះទុនវិនិយោគសាធារណៈក្នុងត្រីមាសទី ៤ ហើយធានាអនុវត្ត និងរំដោះប្រភពទុនវិនិយោគសាធារណៈទាំងអស់ដែលបានប្រគល់ជូនក្នុងឆ្នាំ ២០១៧។ ក្នុងករណីណាដែលរំដោះទុនមានភាពយឺតយ៉ាវគឺត្រូវដោះស្រាយតាមការកំណត់ ហើយត្រួតពិនិត្យឲ្យបានតឹងរ៉ឹង មិនឲ្យកើតមានការខ្ជះខ្ជាយ និងពុករលួយឡើយ”។

លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាបានផ្លាស់ប្ដូររបៀបធ្វើការ រៀបចំវេទិកា កិច្ចសន្ទនា និងមានគោលនយោបាយទាន់ពេលវេលាក្នុងការបញ្ជាណែនាំ។ លោកបានលើកច្បាស់ថាដើម្បីទទួលបានកំណើន ៦,៧% នៅពេញមួយឆ្នាំ គឺក្រសួង ស្ថាប័ននានាគប្បីខិតខំប្រឹងប្រែងអនុវត្តរាល់ភារកិច្ចដែលបានប្រគល់ជូន។

ប្រតិកម្មទៅវិញ

ផ្សេងៗ