ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកាសែតអន្តរជាតិ

ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកាសែតអន្តរជាតិ - ảnh 1
ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកាសែតអន្តរជាតិ (VOV)

        Vovworld-នាថ្ងៃទី៥មិថុនាក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទ
កាសែតអន្តរជាតិនៅទីក្រុងហាណូយ សំដៅបច្ចុប្បន្នកម្មព័ត៌មានអំពីស្ថានភាពជាក់
ស្ដែងតាំងពីពេលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ ខុសច្បាប់ក្នុងដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក៏ដូចជារាយការណ៍
អំពីការខំប្រឹងប្រែងរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។

        រហូតពីថ្ងៃទី៣ឧសភាមក បណ្ដានាវាចិនបានបុកនិងបាញ់ទឹកបណ្ដាលឲ្យ
កម្មាភិបាលត្រួតពិនិត្យនេសាទវៀតណាមចំនួន១២នាក់រងរបួសនិងខូចខាតនាវា
អនុវត្តច្បាប់ចំនួន២៤របស់វៀតណាមក្នុងនោះមាននាវាប៉ូលីសសមុទ្រចំនួន៥គ្រឿង
និងនាវាត្រួតពិនិត្យនេសាទចំនួន១៩គ្រឿង។ ជាពិសេសចិនមានអំពើរហឹង្សា
អមនុស្សធម៍បុកលិចទឹកទូកនេសាទត្រីវៀតណាម​រារាំងនាវាវៀតណាមមកជួយ
សង្គ្រោះអ្នកនេសាទ បុកបែកនាវាប៉ូលីសសមុទ្រវៀតណាមមួយគ្រឿងដែលកំពុង
បំពេញភារកិច្ច។ រាល់សកម្មភាពនេះរបស់ចិនបានធ្វើឲ្យធ្ងន់ធ្ងរបន្ថែមស្ថានភាព
តានតឹងនៅសមុទ្រខាងកើត គំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិភាពស្ថិរភាពសេរីភាព
និងសន្តិសុខនាវាចរណ៍ក្នុងដំបន់ បណ្ដាលការព្រួយបារម្ភសំរាប់សហគមន៍អន្តរជាតិ បណ្ដាលការអារិចិត្តក្នុងសាធារណៈមតិនិងប្រជាជនវៀតណាម។ វៀតណាមប្តេជ្ញា
ប្រឆាំងជំទាស់។

        ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអន្តរជាតិស្ដីពីការដែលអាមេរិកឡើងសម្លេង
គាំទ្រវៀតណាមការពារអធិបតេយ្យភាព អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានអះអាងថា៖

         “ការរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅដំបន់ជាផល
ប្រយោជន៍ការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់ប្រទេសទាក់ទិនទាំងអស់នៅក្នុង
និងក្រៅដំបន់។ អាមេរិកជាមហាអំណាចរបស់ពិភពលោកនិងអាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងរយៈពេលកន្លងមក រួមជាមួយសហគមន៍អន្តរជាតិ អាមេរិកបានមានសម្លេងសំដៅ
រួមចំណែកបន្ធូស្រាលភាពតានតឹងនាបច្ចុប្បន្ននៅដំបន់។ យើងខ្ញុំមានបំណងអាមេរិក
បន្តមានសម្លេងយ៉ាងខ្លាំងក្លាជាងទៀតសកម្មភាពជាក់ស្ដែងជាងទៀតមានចរិត
លក្ខណៈស្ថាបនាដើម្បីរួមចំណែកទៅក្នុងសន្តិភាពនៅដំបន់៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ