ក្រសួងការបរទេសវៀតណាមរៀបចំសន្និសីទកាសែតប្រចាំខែឧសភា

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ឧសភា នៅសន្និសីទកាសែតប្រចាំខែរបស់ ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thu Hang បានអះអាងថា៖ គ្មានព័ត៌មានណាមួយអំពីការដែល មានជនរងគ្រោះជាប្រជាពលរដ្ឋវៀតណាមក្នុងការវាយប្រហារដោយគ្រាប់បែកនៅអង់គ្លេសក៏ដូចជានៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ីទេ។ 
ក្រសួងការបរទេសវៀតណាមរៀបចំសន្និសីទកាសែតប្រចាំខែឧសភា - ảnh 1 ក្រសួងការបរទេសវៀតណាមរៀបចំសន្និសីទកាសែតប្រចាំខែឧសភា

(VOVworld) – នារសៀលថ្ងៃទី ២៥ ឧសភា នៅសន្និសីទកាសែតប្រចាំខែរបស់ ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thu Hang បានអះអាងថា៖ គ្មានព័ត៌មានណាមួយអំពីការដែល មានជនរងគ្រោះជាប្រជាពលរដ្ឋវៀតណាមក្នុងការវាយប្រហារដោយគ្រាប់បែកនៅអង់គ្លេសក៏ដូចជានៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ីទេ។

        «យើងខ្ញុំបានធ្វើបច្ចុប្បន្នកម្មព័ត៌មានអំពីការផ្ទុះគ្រាប់បែកនៅទីក្រុង Manchester របស់អង់គ្លេស ហើយរហូតមកដល់ពេលនេះ គ្មានព័ត៌មានថ្មីណា មួយអំពីជនរងគ្រោះជាប្រជាពលរដ្ឋវៀតណាមនៅបណ្ដារឿងហេតុពោលខាងលើទេ។ ទាក់ទិនដល់ការផ្ទុះគ្រាប់បែកថ្មីបំផុតនៅទីក្រុង Jakarta (ឥណ្ឌូណេស៊ី) ឬនៅហ្វីលីពីន តាមបណ្ដាស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅទីនេះក៏បាន ជូនដំណឹងថា៖ គ្មានព័ត៌មានណាមួយឡើយស្តីអំពីមហន្តរាយរបស់ប្រជាពល រដ្ឋវៀតណាមទេ។ ដោយមានការទទួលខុសត្រូវជាស្ថាប័នការពារប្រជាពលរដ្ឋ ក្រសួងការបរទេសវៀតណាមបានបញ្ជាណែនាំស្ថាប័នតំណាងការទូតរបស់ វៀតណាមប្រចាំនៅបណ្ដាប្រទេសពោលខាងលើធ្វើបច្ចុប្បន្នកម្មស្ថានភាព ហើយ ជូនដំណឹងឲ្យក្រសួងការបរទេសវៀតណាមក្នុងពេលដែលមានព័ត៌មានថ្មីបំផុត។»

        ទាក់ទិនដល់អង្គជំនុំជំរះ  Doan Thi Huong នាថ្ងៃទី ៣០ ឧសភា ខាងមុខ អ្នកនាពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thu Hang បានជូន ដំណឹងថា៖ តំណាងរបស់ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីនិងមេធាវីរបស់ មុខសញ្ញា Doan Thi Huong បានទៅសាកសួរសុខទុក្ខដើម្បីលើកទឹកចិត្តស្មារតី ហើយត្រៀមរៀបចំថែមទៀតសំរាប់សាវនការខាងមុខនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ