ក្រសួងការបរទេសវៀតណាមស្នើឲ្យហ្វីលីពីនធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាម

(VOVWORLD) -អញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះករណីពលរដ្ឋវៀតណាមពីរនាក់ត្រូវក្រុមភេរវករ Abu Sayyaf សម្លាប់នៅហ្វីលីពីននោះ
ក្រសួងការបរទេសវៀតណាមស្នើឲ្យហ្វីលីពីនធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាម - ảnh 1 អនុរដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Vu Hong Nam

អញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះករណីពលរដ្ឋវៀតណាមពីរនាក់ត្រូវក្រុមភេរវករ Abu Sayyaf សម្លាប់នៅហ្វីលីពីននោះ អនុរដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Vu Hong Nam បានឲ្យដឹងថា នាព្រឹកថ្ងៃទី ៥ កក្ដដា បន្ទាប់ពីទទួលបានដំណឹងថាមានជនរងគ្រោះពីរនាក់សង្ស័យជាពលរដ្ឋវៀតណាម ដែលត្រូវសម្លាប់កាលពីយប់ថ្ងៃទី ៤ កក្ដដា នៅភូមិ Banrangay Tumahubong Sumisip Basilan ហ្វីលីពីនមក ក្រសួងការបរទេសវៀតណាមបានកោះហៅភារៈធារីស្ថានទូតហ្វីលីពីនប្រចាំនៅហាណូយ។ នាល្ងាចថ្ងៃទី ៥ កក្ដដា ឆ្នាំ ២០១៧ សាកសព ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ Zamboanga ដើម្បីកំណត់អត្តសញ្ញាណ។នាយប់ថ្ងៃទី ៦ កក្ដដា ក្រសួងការបរទេសបានអះអាងថាជនរងគ្រោះទាំងនេះជាពលរដ្ឋវៀតណាម គឺលោក  Hoang Trung Thong និងលោក Hoang Van Hai។

   បន្ទាប់ពីទទួលបានព័ត៌មាននេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងក្ដីសោកស្តាយនិងខឹងយ៉ាងខ្លាំងចំពោះអំពើសម្លាប់ពលរដ្ឋវៀតណាមពីនាក់នោះរបស់ក្រុមភេរវករ Abu Sayyaf។ លោកបានឲ្យដឹងថា ពួកភេរវករបណ្តាលឲ្យមានការស្លាប់ពលរដ្ឋវៀតណាមនោះត្រូវផ្តន្ទាទោសយ៉ាងម៉ឹងម៉ាត់ ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិ រួមដៃគ្នាប្រឆាំងលទ្ធិភេរវកម្ម។

     នាថ្ងៃទី ៧ កក្ដដា ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្ដីថ្លែងការណ៍ដោយសម្ដែងក្ដីសោកស្ដាយយ៉ាងជ្រាលជ្រៅស្ដីពីការរកឃើញសាកសពរបស់ពលរដ្ឋវៀតណាមពីរនាក់ ដែលត្រូវក្រុមភេរវកម្ម Abu Sayyaf សម្លាប់ ហើយអះអាងថារដ្ឋាភិបាលហ្វីលីពីនសន្យាថាពួកភេរវករទាំងនោះនឹងត្រូវផ្តន្ទាទោស តាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ