ក្រសួងការបរទេសសហរដ្ឋអាមេរិកបើកពិធីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក

(VOVWORLD) -  នារសៀលថ្ងៃទី ១០ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេសអាមេរិកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក ក្រោមអធិបតីភាពលោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក។ 

ក្រសួងការបរទេសសហរដ្ឋអាមេរិកបើកពិធីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក - ảnh 1ពិធីនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសអាមេរិក ()

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc និងនាយកជាន់ខ្ពស់ទទួលបន្ទុកអាស៊ី ក្រុមប្រឹក្សាសន្តិសុខជាតិ លោក Allison Hooker បានជម្រាបជូននូវសារផ្លាស់ប្តូរអបអរសាទរទៅវិញទៅមក រវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Donald Trump  ក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ឧបការីរដ្ឋមន្រ្តីការបរទេសលោក Stilwell បានអះអាងថា គោលនយោបាយរបស់អាមេរិកតែងតែផ្តោតសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយនឹងបន្តសម្របសម្រួលជាមួយវៀតណាមដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកជឿជាក់ថា លទ្ធផលជាក់ស្តែងលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ នឹងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភាពជាដៃគូដែលអាចទុកចិត្តបានរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានអះអាងថា ភាពជាដៃគូរឹងមាំនិងស្ថិរភាពរវាងវៀត ណាមនិងអាមេរិក មិនត្រឹមតែរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីសំខាន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការធានាច្បាប់អន្តរជាតិនៅអាស៊ីអាគ្នេយ៍ និយាយដោយឡែកនិងឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិកនិយាយរួម។ ប្រទេសទាំងពីរនៅតែមានសក្តានុពលដើម្បីលើកកម្ពស់ទំនាក់ទំនងឡើងកម្ពស់ថ្មីមួយ និងជាមូលដ្ឋានគ្រឹះរឹងមាំដើម្បីកសាងអនាគតភ្លឺស្វាង សម្រាប់មនុស្សជំនាន់ក្រោយក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ