ក្រសួងការបរទេសអាមេរិកបង្ហើបថា សាធារណរដ្ឋប.ប.ក បានលុបចោលជំនួបជាមួយអនុប្រធានាធិបតីអាមេរិក

(VOVWORLD)-យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិក អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានរៀបចំផែនការជួបជាមួយមន្ត្រីសាធារណរដ្ឋប.ប.ក។ 


ក្នុងនោះមានប្រធានគណអធិបតីប្រធានសន្និបាតប្រជាជនកំពូលកូរ៉េខាងជើង លោក Kim Yong-nam និងលោកស្រី Kim Yo Jong ប្អូនស្រីរបស់ថ្នាក់ដឹកនាំលោក Kim Jong Un ក្នុងក្របខ័ណ្ឌមហោស្រពរដូវរងារ PeongChang នាខែកុម្ភៈនៅកូរ៉េខាងត្បូង ប៉ុន្តែចុងក្រោយព្យុងយ៉ាងបានលុបចោលជំនួបនេះ។

ជំនួយការប្រធានាធិបតីអាមេរិក លោក Nick Ayers ក៏បានទទួលស្គាល់ព័ត៌មានពោលខាងលើ។ លោក Ayers បានឲ្យដឹងថា ព្យុងយ៉ាងបានលុបចោលជំនួបនេះ បន្ទាប់ពីលោក Pence បានចោទប្រកាន់សាធារណរដ្ឋប.ប.ក និងប្រកាស ផែនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីតម្រង់ទៅលើព្រុងយ៉ាងផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ