ក្រសួងការពារជាតិរុស្សី ប្រកាស​ភស្តុតាងនៃការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់អាមេរិកនៅ​ក្នុងជម្លោះនៅអ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី ២ ខែសីហា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយទោ Igor Konashenkov បានឲ្យដឹងថា៖ ក្រសួងការពារជាតិរុស្ស៊ីបានកត់ត្រាសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់អនុប្រធាននាយកដ្ឋានស៊ើបការណ៍នៃក្រសួងការពារជាតិអ៊ុយក្រែន ឧត្តមសេនីយ Vadim Skibitsky ស្តីពីការដែលទីក្រុងវ៉ាស៊ីនតោនអនុម័តដោយផ្ទាល់ទៅលើគោលដៅនីមួយៗសម្រាប់ទីក្រុងគៀវ នៅមុនការវាយប្រហារពីប្រព័ន្ធបាញ់បង្ហោះមីស៊ីល HIMARS ជាច្រើនរបស់អាមេរិក។
ក្រសួងការពារជាតិរុស្សី ប្រកាស​ភស្តុតាងនៃការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់អាមេរិកនៅ​ក្នុងជម្លោះនៅអ៊ុយក្រែន - ảnh 1ប្រភព៖ rianovosti

ប្រការនេះ បានបង្ហាញពីការចូលរួមដោយផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងជម្លោះនៅអ៊ុយក្រែន។ យោងតាមលោក Igor Konashenkov សេតវិមានត្រូវទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលទាំងអស់ ដែលទីក្រុងគៀវបានយល់ព្រម សំដៅទៅលើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់លំនៅដ្ឋាននៅ Donbass និងតំបន់ផ្សេងទៀតដែលជនស៊ីវិលវបានបាត់បង់ជីវិត។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បំណែកពីគ្រាប់មីស៊ីល HIMARS ដែលអាមេរិកបានផ្គត់ផ្គង់ដល់ទីក្រុងគៀវ ត្រូវបានរកឃើញនៅទីតាំងនៃការបាញ់ផ្លោងទៅលើមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅ Yelenovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ជាទីកន្លែងដែលឃុំខ្លួនខ្មាន់កាំភ្លើងនៃក្រុមភេរវករ Azov ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ