ក្រសួងការពារប្រទេសវៀតណាមបានជួយឧបត្ថម្ភកងទ័ពហ្វីលីពីនដើម្បីជំនះពុះពារផលវិបាកនៃខ្យល់ព្យុះ Haiyan។

ក្រសួងការពារប្រទេសវៀតណាមបានជួយឧបត្ថម្ភកងទ័ពហ្វីលីពីនដើម្បីជំនះពុះពារផលវិបាកនៃខ្យល់ព្យុះ Haiyan។ - ảnh 1
ក្រសួងការពារប្រទេសវៀតណាមបានជួយឧបត្ថម្ភកងទ័ពហ្វីលីពីនចំនួនប្រាក់៣ម៉ឺនដុល្លារអាមេរិក
ដើម្បីជំនះពុះពារផលវិបាកនៃខ្យល់ព្យុះ Haiyan។ (REUTERS)

        Vovworld-រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh ទើបនឹងបានដកប្រាក់៣ម៉ឺនដុល្លារអាមេរិកពីមូលនិធិបង្កាទប់ទល់​គ្រោះធម្មជាតិ របស់ក្រសួងការពារប្រទេសវៀតណាមជួយឧបត្ថម្ភក្រសួងការពារ​ជាតិហ្វីលីពីន សំដៅសម្ដែងចំណងសាមគ្គីភាពមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង
ពីរ។

        រដ្ឋមន្ត្រី Phung Quang Thanh ក៏បានផ្ញើរសំបុត្រសាកសួរសុខទុក្ខជូនរដ្ឋមន្ត្រី​ក្រសួងការពារជាតិហ្វីលីពីន ក្នុងនោះបានលើកច្បាស់ថា៖ ចាប់ប្រភពពីទំនាក់​ទំនង​​រវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ក្រសួងការពារប្រទេសវៀត​ណាម​សំរេចចិត្តចែករំលែកការលំបាកជាមួយកងទ័ពប្រទេសជិតខាង រួមចំណែក​ជាមួយ កងទ័ពហ្វីលីពីនជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ