ក្រសួងការពារប្រទេសវៀតណាម​លើក​សរសើរ​ចំពោះ​ក្រុមជម្រើស​ជាតិ​វៀតណាម ដែលបានចូលរួមពិធីបុណ្យកីឡាអន្តរជាតិឆ្នាំ​២០១៩

(VOVWORLD) -ការចូលរួម Army Games ឆ្នាំ ២០១៩ គឺជាសកម្មភាពកិច្ចការបរទេសការពារជាតិដ៏សំខាន់របស់វៀត ណាម ក្នុងការអនុវត្តន៍ជាក់ស្ដែងនូវគោលនយោបាយកិច្ច ការបរទេសបើកទូលាយ ធ្វើពិពិធកម្ម ពហុភាគី និងធ្វើ សមាហរណកម្មអន្តរជាតិរបស់វៀតណាម។
ក្រសួងការពារប្រទេសវៀតណាម​លើក​សរសើរ​ចំពោះ​ក្រុមជម្រើស​ជាតិ​វៀតណាម ដែលបានចូលរួមពិធីបុណ្យកីឡាអន្តរជាតិឆ្នាំ​២០១៩ - ảnh 1 ក្រសួងការពារប្រទេសវៀតណាមលើកសរសើរចំពោះក្រុមជម្រើសជាតិវៀតណាម ដែលបានចូលរួមពិធីបុណ្យកីឡាអន្តរជាតិឆ្នាំ២០១៩

នាថ្ងៃទី ២៣ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីលើកសរសើរចំពោះបណ្ដាក្រុម ជម្រើសជាតិវៀតណាម ដែលបានចូលរួមពិធីបុណ្យកីឡាអន្តរជាតិ (Army Games) ឆ្នាំ នៅសហព័ន្ធរុស្ស៊ី ។ Army Games ឆ្នាំ ២០១៩ ទាក់ទាញការចូលរួមរបស់ក្រុមជម្រើសជាតិចំនួន ២២៣ ក្រុម មកពី ៣៩ ប្រទេសទេសនៅលើពិភពលោក។ ការចូលរួម Army Games ឆ្នាំ ២០១៩ គឺជាសកម្មភាពកិច្ចការបរទេសការពារជាតិដ៏សំខាន់របស់វៀតណាម ក្នុងការអនុវត្តន៍ជាក់ស្ដែងនូវគោលនយោបាយកិច្ចការបរទេសបើកទូលាយ ធ្វើពិពិធកម្ម ពហុភាគី និងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ទន្ទឹមនឹងនេះ កងទ័ព និងប្រជាជនវៀតណាមមានឱកាសផ្លាស់ប្តូរ ការសិក្សារៀនសូត្រ លើកកំពស់គុណភាព ហ្វឺកហ្វឹន ប្រើប្រាស់អាវុធ និងឧបករណ៍បច្ចេកទេសទំនើប។ ជាលទ្ធផលគឺ ក្រុមរថក្រោះវៀតណាមដណ្ដើមបានមេដាយប្រាក់។ ក្រុមកងវិស្វកម្មទទួលបានមេដាយ សំរិទ្ធ ដែលក្នុងនោះ ក្រុមកងវិស្វកម្មប្រយុទ្ធត្រូវបានគណមេប្រយោគប្រគល់ជូនក្រុមកងវិស្វកម្មប្រយុទ្ធឆ្នើមបំផុត។ រីឯក្រុមគីមីសាស្ត្រទទួលបាន មេដាយសំរិទ្ធនិងពានរង្វាន់បុគ្គលចំនួន ៤ ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ