ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទស្នើឲ្យសហគ្រាសនានាឲ្យបញ្ចុះតម្លៃសាច់ជ្រូក

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងកសិកម្មកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen  Xuan Cuongបានអះអាងថា៖ ប្រសិនបើសហគ្រាសមិនធ្វើការបញ្ចុះតម្លៃនោះ ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ និងក្រសួងពាក់ព័ន្ធនានា នឹងធ្វើចំណាត់ការតាមច្បាប់។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទស្នើឲ្យសហគ្រាសនានាឲ្យបញ្ចុះតម្លៃសាច់ជ្រូក - ảnh 1(រូបថត៖ VTV )

សហគ្រាសទាំងអស់ត្រូវតែបញ្ចុះតម្លៃសាច់ជ្រូក។ នេះជាសំណើររបស់រដ្ឋមន្រ្តីក្រសួងកសិកម្មកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen  Xuan Cuong។ ហេតុដូច្នេះ នាសប្តាហ៍ខាងមុខ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹង អំពាវនាវឱ្យសហគ្រាសធំ ៗ រួមគ្នាបញ្ចុះតម្លៃសាច់ជ្រូក ពោលគឺចុះត្រឹមតែ ៧៥ ពាន់ដុង / គីឡូក្រាម។ លោក Nguyen Xuan Cuong បានអះអាងថា៖ ប្រសិនបើសហគ្រាសមិនធ្វើការបញ្ចុះតម្លៃនោះ ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ និងក្រសួងពាក់ព័ន្ធនានា នឹងធ្វើចំណាត់ការតាមច្បាប់។ លោកបានថ្លែងថា៖ “យើងខ្ញុំនឹងធ្វើការពិនិត្យឡើងវិញនូវរាល់លក្ខខ័ណ្ឌអនុគ្រោះមុនៗ ដែលមានចន្លោះប្រហោង ដើម្បីកែសម្រួល។ យើងខ្ញុំស្នើឲ្យទីភ្នាក់ងារសារព័ត៌មានលើកទឹកចិត្ត ដល់សហគ្រាសដើម្បីបំពេញការងារនេះឲ្យបានល្អ។ យ៉ាងណាមិញ យើងត្រូវការពារទីផ្សាប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ