ក្រសួងនគរបាលវៀតណាមនិងស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការ

ក្រសួងនគរបាលវៀតណាមនិងស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការ - ảnh 1
លោករដ្ឋមន្រ្តី Tran Dai Quang (ខាងឆ្វេង)និងនាយកស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូង
លោក Kang Sin Myeong (រូបថត៖cand.vn)

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយ
ឧត្តមសេនីយ៍ Tran Dai Quang គណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័នប៉ូលីស ជាតិកូរ៉េខាង
ត្បូងដឹកនាំដោយលោក Kang Sin Myeong បានអញ្ជើញមក បំពេញទស្សន
កិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ វិច្ឆិកា។នាព្រឹកថ្ងៃទី៩ វិច្ឆិកា លោករដ្ឋ
មន្រ្តី Tran Dai Quang បានជួបចរចារជាមួយលោក Kang Sin Myeong។នៅទី
នេះ ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបតិ្តការក្នុង ការបង្ការប្រឆាំងនឹង
បទល្មើសគ្រប់ប្រភេទ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព នូវកិច្ចព្រមព្រៀងដែល
បានចុះហត្ថលេខា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើវិស័យ បណ្ដុះបណ្ដាលកម្មា
ភិបាល និងសម្ភារៈបច្ចេកទេស។
លោករដ្ឋមន្រ្តី Tran Dai Quang និងនាយកស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូង លោក
Kang Sin Myeong បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគ
យល់រវាងនាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលវៀតណាមជាមួយ
នាយកដ្ឋានកិច្ចការបរទេសនៃស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ