ក្រសួងមហាផ្ទៃអនុវត្តច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់ការងាររៀបចំបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន

(VOVworld)-នាព្រឹកថ្ងៃទី២២មិនា នៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានរៀប ចំសន្និសីទអនុវត្តច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់និងការងារត្រៀមរៀបចំបោះ ឆ្នោតសមាជិកសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១ ទៅកាន់ខេត្តក្រុងចំនួន២៥នៅតំបន់ភាគខាងជើងវៀត
ណាម។ ស្តីពីចំណុចថ្មីនៃច្បាប់បោះឆ្នោតនិងបញ្ហាត្រូវយកចិត្តទុកដាក់មួយចំនួន ក្នុងដំណើការត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខ លោកស្រី Nguyen Phuong
Thuy អនុប្រធាននាយកដ្ឋានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា​៖

“រហូតមកដល់ពេលនេះ យើងខ្ញុំបានទទួលនូវលទ្ធផលនៃសន្និសិទពិគ្រោះយោបល់
លើកទី២ចំពោះបេក្ខជនសមាជិក សមាជិការសភានិងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត គឺធានាបានជាសារវ័ន្តនូវសំណូមពរដែលបានដាក់ចេញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ