ក្រសួងរតនាគារអាមេរិកបញ្ចាក់​ថា វៀតណាមមិនគ្រប់​គ្រង់រូបិយប័ណ្ណនោះទេ​

(VOVWORLD) - នាថ្ងៃទី ០៨ ខែវិច្ឆិកា ធនាគាររដ្ឋវៀតណាមបានឲ្យដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិកទើបបាននាំចេញរបាយការណ៍ស្តីពី "គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងរូបិយប័ណ្ណបរទេសរបស់ដៃគូពាណិជ្ជកម្មធំៗនៃសហរដ្ឋអាមេរិក"។

របាយការណ៍នេះបន្តកំណត់ថា វៀតណាមមិនគ្រប់គ្រង់រូបីយប័ណ្ណនោះទេ ព្រមទាំងផ្តល់យោបល់ជាវិជ្ជមានចំពោះលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់របស់វៀតណាម។

ក្រសួងរតនាគារអាមេរិកបញ្ចាក់​ថា វៀតណាមមិនគ្រប់​គ្រង់រូបិយប័ណ្ណនោះទេ​ - ảnh 1រូបថត៖ baochinhphu.vn

នៅក្នុងរបាយការណ៍នេះ ក្រសួងរតនាគារអាមេរិកបានពិចារណាលទ្ធភាពគ្រប់គ្រង់រូបិយប័ណ្ណ របស់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺអតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ; អតិរេកនៃតុល្យភាពនានា និងការធ្វើអន្តរាគមន៍ចូលទីផ្សាររូបិយប័ណ្ណបរទេសតែមួយនិងអូសបន្លាយរយៈពេលយូរ។ ក្រសួងរតនាគារអាមេរិកដាក់ខឿនសេដ្ឋកិច្ចចំនួន៦ ទៅក្នុងបញ្ជីត្រួតពិនិត្យ រួមមាន៖ ចិន អាល្លឺម៉ង់ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ (ចិន) និងវៀតណាម។ ក្នុងនោះ វៀតណាមបានលើសកម្រិតលក្ខណៈវិនិច្ឆ័យចំនួន ២ គឺអតិរេកពាណិជ្ជកម្មទ្វេភាគីនៃទំនិញនិងសេវាកម្មជាមួយអាមេរិក (១០៥ ពាន់លានដុល្លាអាមេរិក ហួសកម្រិត ១៥ ពាន់លានដុល្លា) និងអតិរេកនៃតុល្យភាពនានា (១៩ពាន់លានដុល្លាអាមេរិក ស្មើនឹង ៤,៧% នៃ GDP ហួសកម្រិត ៣% នៃ GDP) ។

ធនាគាររដ្ឋវៀតណាមបានឲ្យដឹងថា នាពេលកន្លងទៅ នៅក្នុងជំនួបធ្វើការទ្វេភាគីជាមួយធនាគាររដ្ឋវៀតណាម ក្រសួងរតនាគារអាមេរិកបានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់របស់វៀតណាម ដែលបានបង្ហាញភាពម៉ឺងម៉ាត់របស់វៀតណាមក្នុងការដោះស្រាយក្តីព្រួយបារម្ភរបស់ភាគីអាមេរិក និងរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ