ក្រសួងសុខាភិបាលណែនាំឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID 19

(VOVWORLD) - ក្រសួងសុខាភិបាលវៀតណាម ទើបបានណែនាំអោយប្រជាជនត្រូវ ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ។ ជាពិសេស បន្ទាប់ពីនៅលើបណ្តាញសង្គមមានការបង្ហោះព័ត៌មានរបស់សាស្រ្តាចារ្យ Bach ជាសមាជិកគណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID 19។ 

លោក Nguyen Dinh Anh (ក្រសួងសុខាភិបាលវៀតណាម) បានបញ្ជាក់ថា នេះជាព័ត៌មានក្លែងក្លាយទាំងស្រុង ព្រោះគ្មានសមាជិកណាម្នាក់នៅក្នុងគគណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឈ្មោះ Bach ឡើយ។ យោងតាមអ្នកជំនាញច្បាប់ថា នេះជាទង្វើខុសច្បាប់ហើយបុគ្គលនិងអង្គការដែលរាយការណ៍ព័ត៌មានមិនពិតអាចនឹងត្រូវពិន័យរហូតដល់ ៥០ លានដុង។

សូមគូសបញ្ជាក់ថា នៅក្នុងពេលនៃការរីករាលដាលរបស់ COVID 19 ដែលកំពុងកើតឡើងក្នុងភាពស្មុគស្មាញដូចសព្វថ្ងៃនេះ អ្នកប្រើប្រាស់បណ្តាញសង្គមចាំបាច់ត្រូវមានមនសិការចំពោះសហគមន៍ សូមកុំផ្សព្វផ្សាយព័ត៌មានមិនពិតដោយសារចង់ទាក់ទាផាកពិន័យផ្នែករដ្ឋបាលឬការកាត់ទោសព្រហ្មទណ្ឌដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ