ក្រសួងសុខាភិបាលវៀតណាមជូនព័ត៌មានស្ដីពីករណីវិជ្ជមានថ្មីចំពោះ SARS-CoV-2 ចំនួន៨នាក់

(VOVWORLD) - នាយប់ថ្ងៃទី១៨ មីនា ក្រសួងសុខាភិបាលវៀតណាមបានជូនព័ត៌មានស្ដីពី ករណីវិជ្ជមានថ្មីចំពោះវីរុស SARS- CoV-2 ចំនួន៨នាក់នៅវៀតណាម ក្នុង នោះមាន៤នាក់នៅទីក្រុងហាណូយ មួយនាក់នៅខេត្ត Hai Duong ពីរនាក់នៅ ទីក្រុងហូជីមិញនិងមួយនាក់នៅខេត្ត Phu Tho។

អ្នកជំងឺទាំង៨នាក់នេះបានចូលវៀតណាមក្នុងរយៈពេល២សប្ដាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវទេសចរបរទេស២នាក់។ នាបច្ចុប្បន្ន ករណីទាំងនេះត្រូវបាន សម្រាកព្យាបាលនៅតាមមូលដ្ឋានពេទ្យនានាដោយស្ថានភាពសុខភាពស្ថិរភាព នាយប់ថ្ងៃដដែល ក្រសួងសុខាភិបាលក៏បានប្រកាសជើងហោះហើរដែល មានអ្នកដំណើរឆ្លង Covid-19 រួមមាន ជើងហោះហើរ MI632 របស់ Silkair ពី សឹង្ហបុរីទៅកាន់ទីក្រុងដាណាំងនាថ្ងៃទី១៤មីនានិងជើងហោះហើរ VN54 របស់ Vietnam Airlines ពីទីក្រុងឡុងដ៍មកកាន់ហាណូយនាថ្ងៃទី១៣មីនា។

ក្រសួងសុខាភិបាលបានស្នើឲ្យអ្នកដំណើរទាំងអស់តាមជើងហោះហើរ ដែលបញ្ជាក់ពោលខាងលើត្រូវទាក់ទងភ្លាមៗជាមួយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតនៅតាមខេត្តក្រុងដើម្បីទទួលបានការណែនាំតាមដានសុខភាព។ ក្រុមហ៊ុន លក់សំបុត្រយន្តហោះសម្រាប់អ្នកដំណើរទាំងនេះក៏មានការទទួលខុសត្រូវជូន ដំណឹងដល់អតិថិជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ