ការស្ទង់ សារធារណៈមតិនៅជប៉ុន៖ សម្លេងគាំទ្រជិត ៧០ % ដល់សម្ព័ន្ធភាពសន្តិសុខជាមួយអាមេរិក

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo ក្រសួងការបរទេសជប៉ុនបានប្រកាសលទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ ដែលបង្ហាញឲ្យឃើញថាជិត ៧០% នៃអ្នកឆ្លើយតបសំនួរវាយតម្លៃវិជ្ជមានចំពោះទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងអាមេរិក។

ការស្ទង់មតិតាមទូរស័ព្ទត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែមីនាសម្រាប់មនុស្សចំនួន ១.០០០ នាក់ដែលមានអាយុលើសពី ១៨ ឆ្នាំ ក្នុងនោះ ៦៨,៩% បានឲ្យដឹងថាគាំទ្រសម្ព័ន្ធភាពសន្តិសុខដោយផ្អែកលើសន្ធិសញ្ញាស្តីពីសន្តិសុខជប៉ុន - អាមេរិក។ លទ្ធផលនៃការស្ទង់មតិនេះក៏បានបង្ហាញឲ្យឃើញថា អ្នកឆ្លើយតបសំនួរភាគច្រើនអះអាងថាទីក្រុងតូក្យូនិងទីក្រុងវ៉ាស៊ីនតោន គួរតែបង្កើនទំនាក់ទំនងសន្តិសុខក៏ដូចជាលើវិស័យផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ