ការសន្ទនាការពារប្រទេសកូរ៉េខាងត្បូង-អាមេរិកលើកទី ៤

ការសន្ទនាការពារប្រទេសកូរ៉េខាងត្បូង-អាមេរិកលើកទី ៤  - ảnh 1
ការសន្ទនាការពារប្រទេសកូរ៉េខាងត្បូង-អាមេរិកលើកទី ៤ បាន ប្រព្រឹត្តទៅនាថ្ងៃទី ៣០ កក្កដា នៅរដ្ឋធានី Seoul កូរ៉េខាងត្បូង។ (Image:Vietnamplus)

(VOVworld) – ការសន្ទនាការពារប្រទេសកូរ៉េខាងត្បូង-អាមេរិកលើកទី ៤ បាន ប្រព្រឹត្តទៅ
នាថ្ងៃទី ៣០ កក្កដា នៅរដ្ឋធានី Seoul កូរ៉េខាងត្បូង។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ ប្រទេស
ទាំង ២ បានដំណើរការកិច្ចប្រជុំថ្នាក់ឯកទេសអំពីការផ្អាកការផ្ទេរប្រគល់សិទ្ធិបណ្ជាសម័យ
សង្គ្រាមពីអាមេរិកសំរាប់កូរ៉េខាងត្បូងការកសាងយុទ្ធសាស្ត្រសមស្របដើម្បីដោះស្រាយ
បញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងការៀបចំកម្មវិធី
រំលឹកខួបអនុស្សារវរីយ៍ លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគី។ មន្ត្រីក្រ
សួងការពារ ប្រទេសកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា៖ ខ្លឹមសារស្នូលនៃការសន្ទនាលើក
នេះគឺ ត្រួតពិនិត្យពន្លឿនការផ្ទេប្រគល់សិទ្ធិបញ្ជាសម័យសង្គ្រាមសំរាប់ Seoul របស់វ៉ាស៊ីន
តោន។ នេះគឺជាកិច្ចប្រជុំលើកដំបូង បន្ទាប់ពី​ រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូង
លោក Kim Kwan-jin បានស្នើឲ្យវ៉ាស៊ីនតោនផ្អាកផ្ទេប្រគល់បែបបទនេះសំរាប់ Seoul
ដែលគ្រោងអនុវត្ត នាចុងឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ