ការសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទន៍រវាងវៀតណាមនិងអាមេរិក

ការសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទន៍រវាងវៀតណាមនិងអាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានដំណើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានខុទ្ទកាល័យ វិមានស លោក Denis McDonough (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៤ មិនា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម លោក
Nguyen Tan Dung​ បានដំណើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានខុទ្ទកាល័យ
វិមានស លោក Denis McDonough តាមការប្រគល់សិទ្ធិរបស់ប្រធានាធិបតីអាមេរិក
លោក Barack Obama សំដៅផ្លាស់ប្តូរវិធានការជាក់ស្តែងក្នុងការជំរុញ ទំនាក់ទំនង
ដៃគូលើគ្រប់វិស័យ វៀតណាម-អាមេរិក ក៏ដូចជា បង្កើនកិច្ចសហការក្នុងដំណើរការ
ចរចារកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ភាគីទាំង ២ បាន សង្កត់ធ្ងន់ទៅ
លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាង ប្រទេសទាំង ២ ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ជាដើម។ ភាគីទាំង ២ ក៏បានអះអាងនូវការប្តេជ្ញាចិត្តសហប្រតិបត្តិការយ៉ាងជិតស្និតសំដៅ បញ្ចប់ការ
ចរចារអំពីកិច្ចព្រមព្រៀង TPP យ៉ាងឆាប់ៗ តាមស្មារតីរបស់សេចក្តី ថ្លែងការរួម
ទីក្រុង Honolulu អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់វិស័យមានស្តងដាខ្ពស់
របស់សតវត្សទី ២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ