ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិនទទួលបានលទ្ធផលយ៉ាងសកម្ម

ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិនទទួលបានលទ្ធផលយ៉ាងសកម្ម - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចអាមេរិកនិងចិនលើកទី ៥ បានបញ្ចប់នៅរដ្ឋធានី វ៉ាស៊ីនតោន នាព្រឹកថ្ងៃទី ១២ កក្កដា (តាមម៉ោងវៀតណាម)។ (Image: Vietnamplus)

(VOVworld) – ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចអាមេរិកនិងចិនលើកទី ៥ បានបញ្ចប់
នៅរដ្ឋធានី វ៉ាស៊ីនតោន នាព្រឹកថ្ងៃទី ១២ កក្កដា (តាមម៉ោងវៀតណាម)។ បន្ទាប់ពីសម័យ
ពិភាក្សាត្រងៗនិងមានចរិតលក្ខណៈស្ថាបនា ភាគីទាំង ២ ទទួលបានលទ្ធផលយ៉ាងសកម្ម
ក្នុងការបង្រួមការខ្វែងគំនិតនិងបើកទូលាយកិច្ចសហប្រតិបត្តិការ។ ថ្លែងមតិក្នុងពិធីបញ្ចប់
ការសន្ទនា សមាជិករដ្ឋាភិបាលចិន លោក Yang Jiechi បានឲ្យដឹងថា៖ បណ្ដាមន្ត្រីអាមេរិក
និងចិន​បានពិភាក្សារដ៏ជ្រាលជ្រៅអំពីរាល់វិធានការពន្លឿនការកសាងរូបសណ្ឋានទំនាក់
ទំនងថ្មីរវាងមហាអំណាច បង្កើនទំនុកទុកចិត្តយុទ្ធសាស្ត្រនិងជំរុញសហការក្នុងតំបន់អាស៊ី
-ប៉ាស៊ីហ្វិក ក៏ដូចជា បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យបំរែបំរួលអាកាសធាតុនិង
សន្តិសុខលើបណ្ដាញ Internet ផងដែរ។ ជាពិសេស នេះគឺជាលើកដំបូងក្នុងកាសន្ទនាយុទ្ធ
សាស្ត្រសេដ្ឋកិច្ច អាមេរិកនិងចិនបានរៀបចំសម័យប្រជុំអំពីបញ្ហាថាមពល។ ភាគីទាំង ២ ក៏
បានដំណើរការពិភាក្សាអំពីសន្តិសុខលើបណ្ដាញ Internet និងការយកចិត្តទុកដាក់យុទ្ធសា
ស្ត្រ ក្នុងនោះមានការកសាងទំនុកទុកចិត្ត។ ស្តីពីបញ្ហាក្នុងតំបន់អាស៊ី-បូព៌ារ អាមេរិកនិងចិន បានសន្យាការខំប្រឹងប្រែងគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េហើយសម្រេចរៀបចំសន្និសីទមួយ
ស្តីពីបញ្ហានេះ នាខែកញ្ញាឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ