ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិនលើកទី ៥

ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិនលើកទី ៥ - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាង អាមេរិកនិងចិនលើកទី ៥ បានបើកនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ (Image: VOV Online)

(VOVworld) – នាថ្ងៃទី ១០ កក្កដា ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិន
លើកទី ៥ បានបើកនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ ថ្នាក់
ដឹកនាំរបស់ក្រសួងផ្នែកចំនួន ២០ នៃប្រទេស ទាំង ២ នឹងពិភាក្សានិងពិគ្រោះយោបល់
អំពីរាល់បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាជិករដ្ឋាភិបាលចិន
លោក Yang Jiechi និង រដ្ឋមន្ត្រីកាបរទេសអាមេរិក លោក John Kerry ធ្វើជាសហអធិបតី
ការសន្ទនា យុទ្ធសាស្ត្រ។ ក្នុងពេលនោះ រាល់បញ្ហាខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងត្រូវបាន ពិភាក្សាក្នុងការសន្ទនាដែលឧបនាយករដ្ឋមន្ត្រីចិន លោក​ Wang Yang និង រដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុអា​មេរិក លោក​ Jack Lew ធ្វើជាអាធិបតី។ ថ្លែងមតិក្នុង ពិធីបើកការសន្ទនា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា ៖ ទោះបីជា ភាគីទាំង ២ នៅមានការខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែ វ៉ាស៊ីតោន និងប៉េកាំងអាចស្វែងរកវិធានការមាន
ផលប្រយោធន៍ដូចគ្នា តាមរយៈកិច្ចសហប្រ តិបត្តិការ ការសន្ទនាស្មោះត្រងនិងទំនុក
ទុកចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ