ការសន្ទនាវៀតណាម-អាមេរិកអំពីជនរងគ្រោះដោយជាតិគី ពូលពណ៌លឿងទុំ/ dioxin

ការសន្ទនាវៀតណាម-អាមេរិកអំពីជនរងគ្រោះដោយជាតិគី ពូលពណ៌លឿងទុំ/ dioxin - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ជួបជាមួយនាយករងវិទ្យាស្ថាន Aspen លោក Elliot Gerson (Image: VOV)

(VOVworld) – នាថ្ងៃទី​ ២៣ តុលា ក្នុងជំនួបជាមួយក្រុមសន្ទនាវៀតណាម-អាមេរិកដឹកនាំដោយនាយករងវិទ្យាស្ថាន Aspen លោក Elliot Gerson ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋវៀតណាម លោកស្រី
 Nguyen Thi Doan បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានយ៉ាង
សកម្មរបស់វិទ្យាស្ថាន  Aspen ក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក
នាពេលកន្លងមក។ អនុប្រធានរដ្ឋវៀតណាមបានចាត់ទុកថា៖ វៀតណាមនិង អាមេរិកត្រូវជំរុញខ្លាំងការជំនះពុះពារលើផលវិបាកដោយសង្គ្រាមជាពិសេស
ការសន្ទនាវៀតណាម-អាមេរិកអំពីជនរងគ្រោះដោយជាតិគីពូលពណ៌លឿង
ទុំ/ dioxin ទទួលបានការយកចិត្តទុកដាក់តទៅទៀតសំដៅដោះស្រាយបញ្ហានេះ
ប្រកបដោយមានប្រសិទ្ធភាព។ លោក Elliot Gerson បានអះអាង ថា៖ លោកនឹង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនសំដៅកាត់បន្ថយ ផលវិបាកក្រោយ
សង្គ្រាមនៅវៀតណាម។ ព័ត៌មានក្នុងដំណើរទស្សនកិច្ចនេះនឹងបានបញ្ចូនដល់
រដ្ឋាភិបាលអាមេរិកដើម្បីប្រទេសនេះមានវិធានការមានប្រសិទ្ធភាពខ្ពស់ជាង
ទៀតក្នុងការគួបផ្សំនិងជួយឧបត្ថម្ភវៀតណាមលើវិស័យនេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ