ការស្លាប់និងរងរបួសបន្តកើនឡើងដោយគ្រោះទឹកជំនន់នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី

(VOVWORLD) -  មជ្ឈដ្ឋានមន្ត្រីឥណ្ឌូណេស៊ី បានប្រកាសថា គិតត្រឹមដល់ម៉ោង៩យប់ ថ្ងៃទី ១៨ ខែមីនា យ៉ាងហោចណាស់មានមនុស្សចំនួន ៨០ នាក់បានស្លាប់និងរងរបួសរាប់សិបនាក់ទៀត បន្ទាប់ពីទឹកជំនន់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៅខេត្ត Papua ភាគខាងកើតប្រទេសនេះ។
ការស្លាប់និងរងរបួសបន្តកើនឡើងដោយគ្រោះទឹកជំនន់នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី - ảnh 1 គ្រោះទឹកជំនន់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៅខេត្ត Papua ភាគខាងកើតឥណ្ឌូណេស៊ី

មុននេះមជ្ឈដ្ឋានមន្រ្តីខេត្ត PaPua បានឲ្យប្រកាសមូលហេតុដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់នៅខេត្ត Sentani ជិតក្រុង Papap ខេត្ត Jayapura គឺដោយសារតែភ្លៀងធ្លាក់ខ្លាំងនាថ្ងៃទី ១៨ មីនាកន្លងទៅ។ នាបច្ចុប្បន្ននេះ អាជ្ញា    ធរខេត្ត Papua កំពុងបញ្ជាណែនាំយ៉ាងសកម្មឲ្យផ្នែកអគ្គិសនីខិតខំប្រឹងប្រែងក្នុងការស្ដារឡើងវិញនូវអគ្គិសនីដើម្បីបម្រើប្រជាជនដែលកំពុងរស់នៅជាបណ្តុះអាសន្នក្នុងតង់ សាលារៀន ជាពិសេសគឺនៅមន្ទីរពេទ្យផងដែរ។ ភ្នាក់ងារទទួលបន្ទុកផ្នែកពត៌មានផ្នែកអគ្គីសនី PaPua លោក Septian Pujiyanto បានឲ្យដឹងថា នៅតែមានទីតាំងមួយចំនួនដែលបណ្តាញអគ្គីសនីមិនអាចស្តារឡើងវិញបានឡើយ ពីព្រោះហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការជួយឧបត្ថម្ភពីគ្រឿងចក្រ ក៏ដូចជាកម្លាំងជួយសង្គ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ