ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេ Cuu Long បន្សាំជាមួយ​បម្រែ​បម្រួលអាកាសធាតុ

(VOVWORLD) - អ្នកតំណាងបានធ្វើការផ្លាស់ប្ដូរ ចែករំលែកខ្លឹមសារពាក់ព័ន្ធនានា អំពីបញ្ហាប្រឈមក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅវៀតណាម និងខ្លឹមសារសំខាន់ៗនៃផែនការជាតិស្ដីពីការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ (NAP)។
ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេ Cuu Long បន្សាំជាមួយ​បម្រែ​បម្រួលអាកាសធាតុ - ảnh 1សិក្ខាសាលាស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ ដីសណ្តទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ (រូបថត៖ baotainguyenmoitruong.vn)

នារសៀលថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ ក្រសួងធនធាន និងបរិស្ថានបានសហការជាមួយស្ថានទូតហូឡង់ប្រចាំនៅវៀតណាម ធនាគារពិភពលោក (WB) និងអង្គការអភិរក្សធម្មជាតិពិភពលោក (WWF) រៀបចំសិក្ខាសាលាស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ ដីសណ្តទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ។ នៅក្នុងសិក្ខាសាលានេះ អ្នកតំណាងបានធ្វើការផ្លាស់ប្ដូរ ចែករំលែកខ្លឹមសារពាក់ព័ន្ធនានា អំពីបញ្ហាប្រឈមក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅវៀតណាម និងខ្លឹមសារសំខាន់ៗនៃផែនការជាតិស្ដីពីការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ (NAP) ក៏ដូចជាតម្រូវការអំពីប្រភពកម្លាំង ដើម្បីអនុវត្តន៍ ជួយឧបត្ថម្ភតំបន់ដីសណ្ដរឲ្យបន្សាំជាមួយបម្រែបម្រួលអាកាសធាតុនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ