កំលាំងកងទ័ពរដ្ឋាភិបាលស៊ីរីដណ្តើមបានការត្រួតពិនិត្យរាល់ទីរួមស្រុកឡើងវិញ

កំលាំងកងទ័ពរដ្ឋាភិបាលស៊ីរីដណ្តើមបានការត្រួតពិនិត្យរាល់ទីរួមស្រុកឡើងវិញ - ảnh 1
កំលាំងកងទ័ពរបស់រដ្ឋាភិបាលនៃប្រធានាធិបតី ស៊ីរីលោក Bashar al-Assad (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៩ តុលា កំលាំងកងទ័ពរបស់រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី
លោក Bashar al-Assad ដណ្តើមបានការត្រួតពិនិត្យរាល់ភូមិសាស្ត្រនិងទីរួមស្រុក
ឡើងវិញនៅតំបន់ Qenitre ជិតនឹងខ្សែព្រំដែនជាមួយអ៊ីស្រាអែល។ មុននោះ កង
ទ័ពរដ្ឋាភិបាលស៊ីរីក៏បានស្តារសន្តិសុខនិងសណ្ដាប់ធ្នាប់នៅទីរួមស្រុក Jebata al-
Khaseb ឡើងវិញ ផងដែរ។ នាថ្ងៃដ៏ដែល ភូមិចំនួន ៨ ទៀតនៅជាយទីក្រុង Aleppo ក៏បានស្ថិតក្រោមការត្រួតពិនិត្យរបស់កងទ័ពរដ្ឋាភិបាលបន្ទាប់ពីក្រុមភេវរកម្មចុង
ក្រោយត្រូវបានកំទិចនៅទីនេះ។ ភេវរករជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួននៅទីស្រុក
 al-Hussinyeh ជាយរដ្ឋធានី Damascus។ ដូច្នេះ ខ្សែផ្លូវគោកសំខាន់ដែលផ្សារភ្ជាប់ភាគ
កណ្ដាលស៊ីរីជាមួយខេត្ត Aleppo (ភាគខាងជើង ប្រទេសនេះ) ត្រូវបានស្តារឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ