កំលាំងសន្តិសុខបារាំងចាប់ខ្លួនជនសង្ស័យចំនួន ២ នាក់ក្នុងការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្តី


កំលាំងសន្តិសុខបារាំងចាប់ខ្លួនជនសង្ស័យចំនួន ២ នាក់ក្នុងការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្តី  - ảnh 1
កំលាំងសន្តិសុខបារាំងចាប់ខ្លួនជនសង្ស័យចំនួន ២ នាក់ក្នុងការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្តី Charlie Hebdo (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ មករា បារាំងបានដាក់ពង្រាយបណ្ដាកំលាំងសន្តិសុខនៅ
ទីរួមស្រុក Villers-Cotteret ចំណុះតំបន់ Aisne ភាគខាងជើងបារាំង សំដៅចាប់ខ្លួន
ជនសង្ស័យចំនួន ២ នាក់ដែលជាខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើទីស្នាក់ការ
ទស្សនាបដ្តី “Charlie Hebdo”។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹងថា៖ អង្គភាពប្រឆាំងភេវរកម្មចំណុះកំលាំងប៉ូលីសបារាំង (RAID) រួមជាមួយកំលាំង
អនុប្រដាប់អាវុធ (GIGN) ត្រូវបានដាក់ពង្រាយក្នុងទីរួមស្រុកនេះទាំងមូលបន្ទាប់
ពីរថយន្តរបស់ជនសង្ស័យចំនួន ២ នាក់ពោលខាងលើត្រូវបានរកឃើញនិងអ្នក
គ្រប់គ្រង់ស្ថានីយ៍លាក់សាំងជិតនឹងទីរួមស្រុក Villers-Cotteret បានឃើញមុខសញ្ញា
Cherif Kouachi និង Said Kouachi។ មុននោះ ជនសង្ស័យមួយនាក់ក្នុងចំណោមជន
សង្ស័យចំនួន ៣ នាក់ក្នុងការបាញ់ប្រហារបង្ហូរឈាមនេះបានចេញមកសារភាព។
នាថ្ងៃដដែល វិហារឥស្លាមមួយចំនួន​នៅទីរួមស្រុក Le Mans ភាគខាងលិចទីក្រុង
ប៉ារីសនិងខ័ណ្ឌ Port-la-Nouvelle ភាគខាងត្បូងបារាំង ត្រូវបានដុតនារាត្រីថ្ងៃទី ៧
មករា ប៉ុន្តែ គ្មានអ្នក ណាត្រូវស្លាប់ឬរងរបួសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ