កសិករវៀតណាមកសាងសង្គមជនបទប្រកបដោយអារិយ្យធម៌និងទំនើប

(VOVWORLD) - នាថ្ងៃទី២៧ ខែធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កសិករវៀត ណាមបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សមាគមន៍កសិករវៀត ណាមចូលរួមកសាងសង្គមជនបទប្រកបដោយអារិយ្យធម៌និងទំនើប”។ 

ថ្លែងនៅទីនេះ ប្រធានមជ្ឈឹមសម្ព័ន្ធសមាគមន៍កសិករវៀតណាមលោក Thao Xuan Sung បានសង្កត់ធ្ងន់ថា សមាគមន៍កសិករវៀតណាមត្រូវការ បន្តដឹកនាំប្រជាកសិករក្នុងការសិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហាជំពាក់ ជំពិន សំដៅសម្រេចបានសេចក្ដីប្រាថ្នាថ្មី។ នោះគឺអភិវឌ្ឍកសិកម្មតាមទិស “សម្បូររុងរឿង - ប្រជាកសិករសម្បូរធូធារ - ជនបទអារិយ្យធម៌”។

        បណ្ដាតំណាងបានចាត់ទុកថា ក្នុងកាលៈទេសៈដែលវៀតណាមកំពុង ធ្វើសមាហរណកម្មកាន់តែស៊ីជំរៅក្នុងខឿនសេដ្ឋកិច្ចសកលនាបច្ចុប្បន្ន គឺ សង្គមជនបទនៅតែជួបការលំបាកជាច្រើននៅចំពោះមុខបដិវត្តន៍ឧស្សា ហកម្មលើកទី៤។ សិក្ខាសាលាបានផ្ដោតទៅលើការផ្ដល់មតិស្ដីពីរាល់តម្លៃ ខាងវប្បធម៌ សម្ភារៈនិងស្មារតីដែលប្រជាកសិករវៀតណាមត្រូវការពង្រីក ក៏ដូចជាការលំបាកសាកល្បងក្នុងដំណាក់កាលថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ