កសាងជួរអ្នកកាសែតអោយមានឫទ្ធានុភាពនយោបាយរឹងមាំ ស្ទាត់ជំនាញ និងមានសីលធម៌វិជ្ជាជីវៈល្អ

(VOVWORLD) - នាថ្ងៃទី១៩ ខែមេសា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម សមា គមន៍អ្នកកាសែតវៀតណាមបានរៀបចំកិច្ចប្រជុំស្ដីពីការងារឆ្នាំ២០១៩ ដោយមាន ការចូលរួមរបស់ថ្នាក់ដឹកនាំមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំស្ថាប័ន សារព័ត៌មានមជ្ឈឹម ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់ និងតំណាងសមាគមន៍អ្នក កាសែតនៅតាមខេត្តក្រុងនានាទូទាំងប្រទេស ផងដែរ។
កសាងជួរអ្នកកាសែតអោយមានឫទ្ធានុភាពនយោបាយរឹងមាំ ស្ទាត់ជំនាញ និងមានសីលធម៌វិជ្ជាជីវៈល្អ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) 

  អញ្ជើញថ្លែងនៅកិច្ចប្រជុំប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក យ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពនៃមជ្ឈដ្ឋានអ្នកកាសែតនិងសមាគមន៍អ្នកកាសែតវៀតណាមនៅសមរភូមិសតិអារម្មណ៍វប្បធម៌ ដោយជាឧបករណ៍មុត ស្រួចក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ការពាររបប ផលប្រយោជន៍ ជាតិ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ព្រមទាំងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។

        ចំពោះទិសដៅនិងភារកិច្ចនាពេលខាងមុខ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំមានគោលបំណងថា សារព័ត៌មានបន្តឆ្លុះបញ្ចាំងអោយបានទូលំទូលាយ ថែមទៀតនូវការងារប្រមូលផ្ដុំ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល ជូនព័ត៌មាន អោយបានទាន់ពេលវេលាស្ដីពីស្ថានភាពប្រចាំថ្ងៃ ជាពិសេសគឺចំពោះជនរួមជាតិ នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែនកោះសមុទ្រ និងតំបន់ដែលត្រូវរង ការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិផងដែរ។ ទន្ទឹមនឹងនោះ សារព័ត៌មាន ចាំបាច់ត្រូវរួមដំណើរជាមួយរណសិរ្សមាតុភូមិវៀតណាមក្នុងការអនុវត្តនិងពង្រីកប្រជាធិបតេយ្យ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ