កសាងទីក្រុង Bac Ninh ឲ្យក្លាយទៅជាទីក្រុងគួរឲ្យទាក់ទាញ

(VOVWORLD) -នាយប់ថ្ងៃទី១៧ខែមិនា នៅទីក្រុង Bac Ninh ខេត្ត Bac Ninh ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីប្រកាសសេចក្តី សម្រេចិត្តរបស់នាយករដ្ឋមន្ត្រីដោយទទួលស្គាល់ទីក្រុង Bac Ninh ជាទីក្រុងប្រភេទទី ១ចំណុះខេត្ត Bac Ninh។ 
កសាងទីក្រុង Bac Ninh ឲ្យក្លាយទៅជាទីក្រុងគួរឲ្យទាក់ទាញ - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តចំពោះថ្នាក់ដឹកនាំខេត្ត Bac Ninh (រូបថតៈ VOV )

អញ្ជើញថ្លែងមតិក្នុងពិធី លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា៖

        “Bac Ninh គប្បីជម្រុញឲ្យបានខ្លាំងថែមទៀតការកែទម្រង់បែបបទរដ្ឋបាល កសាងរដ្ឋអំណាចសុចរិត ស្ថាបនា ប្រតិបត្តិ បម្រើប្រជាជននិង សហគ្រាស។ គប្បីអភិវឌ្ឍន៍ឲ្យក្លាយទៅជាទីក្រុងឆ្លាត រដ្ឋអំណាចអេ ឡិចត្រនិក ធានានូវតម្លាភាព។ ទន្ទឹមជាមួយគ្នានោះ ផ្តោតសំខាន់លើ ការអភិវឌ្ឍវប្បធម៌ សង្គម ធានាសុខុមាលភាពសង្គម ថែទាំជនមានគុណូបការៈ មុខសញ្ញាគោលនយោបាយនិងគ្រួសារក្រីក្រ។ ពង្រឹងនិងពង្រីកនូវតម្លៃប្រពៃណីរបស់តំបន់និងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្ររូបី និងអរូបីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ