កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពច្នៃប្រឌិត

កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពច្នៃប្រឌិត - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ dangcongsan.vn)


(VOVworld)-នាថ្ងៃទី១៣សីហានៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យា បានរៀបចំសិក្ខាសាលា ស្តីអំពី “ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពច្នៃប្រឌិត”។ នៅសិក្ខាសាលានេះបណ្តាអង្គភាពអាជីវកម្មដែលទទួលបានជោគជ័យពី គំរោង
ការណ៍ ជ្រលង Silicon នៅវៀតណាម និងអង្គភាពអាជីវកម្មចាប់ផ្តើម អាជីពសក្តា
នុភាពមកពី Oxford លើវិស័យបច្ចេកវិទ្យាជីវសាស្ត្រ បានចែករំលែក បទពិសោធន៍ និងផ្តល់មតិកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពច្នៃប្រឌិតនៅ វៀតណាម។​នៅ
ទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan បានឲ្យដឹងថា៖

        “ដោយមានការស្រាវជ្រាវ រៀនសូត្របទពិសោធន៍របស់បណ្តាប្រទេសកំពុង
អភិវឌ្ឍន៍ យើងនឹងកាត់បន្ថយពេលវេលាទទួលបានគោលដៅនៃកម្មវិធី ជ្រលង
Silicon វៀតណាម។ នាពេលខ្លីខាងមុខ យើងនឹងមានមូលនិធិវិនិយោគ ប្រថុយប្រថាន
បច្ចេកវិទ្យាខ្ពស់ ត្រឹមត្រូវតាមស្មារតីនៃច្បាប់បច្ចេកវិទ្យាខ្ពស់។ ដើម្បីមានថ្ងៃណា
មួយ វៀតណាមនឹងមានអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពដោយជោគជ័យដូចជា
  Google , Facebook ឬ Microsoft សំដៅរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់
ប្រទេសជាតិ ក៏ដូចជាបុព្វហេតុ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម
ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ