កាសែត Nhan Dan របស់វៀតណាមចូលរួមមហោស្រពកាសែតមនុស្សធម៌នៅបារាំង


កាសែត Nhan Dan របស់វៀតណាមចូលរួមមហោស្រពកាសែតមនុស្សធម៌នៅបារាំង - ảnh 1
កាសែត Nhan Dan របស់វៀតណាមចូលរួមមហោស្រពកាសែតមនុស្សធម៌នៅបារាំង (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ កញ្ញា កាសែត Nhan Dan (ប្រជាជន)
របស់វៀតណាមបានចូលរួមមហោស្រពកាសែតមនុស្សធម៌នៅបារាំង។ ស្តង់
ពិពណ៌ររបស់កាសែត Nhan Dan បានឧទ្ទេសនាមជាមួយមិត្តភ័ក្តបារាំងនិង
អន្តរជាតិស្តីពីសមិទ្ធិដ៏ធំធេងដែលប្រទេសវៀតណាមដណ្តើមបានក្នុងរយៈ
ពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី។ ថ្លែងមតិនៅពិធីបើកស្តង់តាំងពិពណ៌ លោក Le
 Quoc Khanh អគ្គនាយកនិពន្ធរងកាសែត Nhan Dan បានឲ្យដឹងថា៖

        “យើងខ្ញុំរំភើបចិត្តណាស់ក្នុងពេលដែលមិត្តភ័ក្តអន្តរជាតិយកចិត្តទុក
ដាក់ជា ច្រើនដល់សមិទ្ធិរបស់វៀតណាម។ យើងខ្ញុំក៏បានឃើញនូវចំណង
សាមគ្គីភាព របស់មិត្តវ័យក្មេងគណៈបក្សកម្មុយនិស្តបារាំងដែលបាន
បង្ហាញនូវការទាក់ទាញ របស់វៀតណាមចំពោះមិត្តគឺធំណាស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ