កាសែតកូរ៉េខាងត្បូង៖ វៀតណាមជាសសរទ្រូងក្នុង “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” របស់លោក Moon Jae-in

(VOVWORLD) - អត្ថបទនេះចាត់ទុកថា ជំនួបចរចារវាងប្រធានាធិបតីលោក Moon Jae-in និងប្រធានរដ្ឋលោក Tran Dai Quang ជាឱកាសដើម្បីភាគីទាំងពីរពិភាក្សាលើ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក៏ដូចជាបញ្ហាផ្សេងៗសំដៅជំរុញទំនាក់ទំនង ទ្វេភាគី។
កាសែតកូរ៉េខាងត្បូង៖ វៀតណាមជាសសរទ្រូងក្នុង “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” របស់លោក Moon Jae-in - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង (រូបថត៖ TTXVN)


ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មកកាន់វៀតណាមចាប់ពីថ្ងៃទី២២ដល់ទី២៤ មីនា កាសែត The Korea Times នាថ្ងៃទី២៣ មីនា បានចុះផ្សាយបទវិចារណកថា ដែលក្នុងនោះ សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះសរឲ្យឃើញថា លោក Moon Jae-in គោរពវៀតណាមយ៉ាងខ្លាំងណាស់ ក្នុងកាលៈទេសៈដែលលោកកំពុងជំរុញទំនាក់ ទំនងជាមួយប្លុកអាស៊ានតាម “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” ដែល ត្រូវបានប្រកាសកាលពីឆ្នាំទៅមិញ។

        អត្ថបទនេះចាត់ទុកថា ជំនួបចរចារវាងប្រធានាធិបតីលោក Moon Jae-in និងប្រធានរដ្ឋលោក Tran Dai Quang ជាឱកាសដើម្បីភាគីទាំងពីរពិភាក្សាលើ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក៏ដូចជាបញ្ហាផ្សេងៗសំដៅជំរុញទំនាក់ទំនង ទ្វេភាគី។ អត្ថបទនេះវាយតំលៃថា នាបច្ចុប្បន្ន ប្រទេសទាំងពីរបានក្លាយទៅជា ដៃគូពាណិជ្ជកម្មមិនអាចខ្វះបានរបស់គ្នា។ ទន្ទឹមនឹងវិស័យពាណិជ្ជកម្ម ប្រទេស ទាំងពីរក៏កំពុងជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន ហើយ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុស្នូល ដែលប្រធានាធិបតីលោក Moon Jae-in ចាត់ទុកវៀតណាមជា សសរទ្រូងក្នុង “គោលនយោបាយឆ្ពោះទៅ ទិសខាងត្បូងថ្មី” របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ