កាសែតហុងកុង (ចិន) បញ្ជាក់ថា៖ វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពី TPP

កាសែតហុងកុង (ចិន) បញ្ជាក់ថា៖ វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពី TPP  - ảnh 1
កាសែតហុងកុង (ចិន) បញ្ជាក់ថា៖ វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពី TPP
 (Image: VNA)


(VOVworld) – កាសែត Ming Pao ហុងកុងរបស់ចិនទើបនឹងចុះផ្សាយអត្ថបទ
ក្រោមចំណងជើងថា៖ “វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រម
ព្រៀង TPP” ក្នុងនោះ​លើកច្បាស់ថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា
 សមុទ្រប៉ាស៊ីហ្វិក (TPP) នឹងនាំមកនូវឱកាសផលប្រយោជន៍សំរាប់ប្រទេសកំពុង
 អភិវឌ្ឍន៍ដូចវៀតណាម។ អត្ថបទសរសេរបានវាយតំលៃថា៖ ក្នុងរយៈពេល ១០
 ឆ្នាំខាងមុខ  GDP របស់វៀតណាមនឹងកើនបន្ថែម ៣៦ ពាន់លានដុល្លាអាមេរិក
អាស្រ័យដោយ TPP។ រួមជាមួយនិន្នាការនោះ ក្រុមហ៊ុនផលិតទំនិញនាំចេញ
ជាច្រើននឹងវិនិយោគនៅវៀតណាម។ ជាពិសេស ផ្នែកតម្បាញកាត់ដេររបស់
វៀតណាមនឹងទទួលផលប្រយោជន៍ច្រើនបំផុតដោយសារបណ្ដាប្រទេសចូលរួម
 TPP នឹងកាត់បន្ថយពន្ធនាំចូល។ សម្ព័ន្ធក្រុមហ៊ុនអាស៊ីអឺរ៉ុប  (Eurasia Group) បាន
ព្យាករណ៍ថា៖ នា ១០ ឆ្នាំ ខាងមុខ តំលៃប្រាក់នាំចេញទំនិញតម្បាញកាត់ដេរនិង
ស្បែកជើងរបស់វៀតណាមនឹងបង្កើនបន្ថែម ៥០%។ ក្រៅពីនោះ ផ្នែកជលផល
របស់វៀតណាមក៏នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងបន្ទាប់ពីកិច្ចព្រមព្រៀង TPP ត្រូវ
បានចុះហត្ថលេខាផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ