កាសែតឡាវវាយតម្លៃខ្ពស់​ចំពោះសមិទ្ធផល​របស់វៀតណាម​និងទំនាក់ទំនង​ពិសេសរវាងប្រទេសទាំងពីរ

(VOVWORLD) - ទំព័រមុខកាសែត PathetLao Daily នៃទីភ្នាក់ងារសារព័ត៌មានឡាវនៅថ្ងៃទី ១ ខែកញ្ញាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា“អបអរសាទរខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិវៀតណាម” ។
កាសែតឡាវវាយតម្លៃខ្ពស់​ចំពោះសមិទ្ធផល​របស់វៀតណាម​និងទំនាក់ទំនង​ពិសេសរវាងប្រទេសទាំងពីរ - ảnh 1ទំព័រមុខកាសែត PathetLao Daily នៃទីភ្នាក់ងារសារព័ត៌មានឡាវនៅថ្ងៃទី ១ ខែកញ្ញាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា“អបអរសាទរខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិវៀតណាម” (រូបថត៖ TTXVN)

យោងតាមអត្ថបទសរសេរបានឲ្យដឹងថា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ វៀតណាមបានកសាងផែនមហាសាមគ្គីដ៏រឹងមាំ ជំនះពុះពារលើរាល់ការលំបាក សាកល្បង ដើម្បីកសាង ការពារមាតុភូមិ រក្សាយ៉ាងរឹងមាំខឿនឯករាជ្យសេរីភាពនៃប្រទេសជាតិ; កសាងនឹងអភិវឌ្ឍន៍ប្រទេសជាតិ “កាន់តែសម្បូរធូធារ វិបុលភាព និងស្រស់បំព្រងជាង” ព្រមទាំងរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុកសាងខឿនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងនៅលើពិភពលោក។

នាប្ចុប្បន្ននេះ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋវៀតណាម និងឡាវនៅតែមានដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសគ្នាទៅវិញទៅមក ហើយតាមនោះបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ