កាសែតអាល្លឺម៉ង់ - ប្រទេសវៀតណាមនឹងកាន់តែមានភាពទាក់ទាញដល់វិនិយោគិនជាមួយ EVFTA

(VOVWORLD) - ក្រោមប្រធានបទ “បញ្ចប់នាពេលឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ” កាសែត រលកអាល្លឺម៉ង់ (DW) ទើបតែបានចេញផ្សាយអត្ថបទស្តីពីឱកាសរបស់សហភាពអឺរ៉ុប (EU) និងវៀតណាមនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
កាសែតអាល្លឺម៉ង់ - ប្រទេសវៀតណាមនឹងកាន់តែមានភាពទាក់ទាញដល់វិនិយោគិនជាមួយ EVFTA - ảnh 1 ឯកអគ្គរដ្ឋទូតប្រចាំនៅអាល្លឺម៉ង់ លោក Nguyen Minh Vu (រូបថត៖ TTXVN)

អត្ថបទបានលើកឡើងថា នាថ្ងៃទី ២១ ខែមករាខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុត ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយ នឹងត្រូវលើកយកមកពិភាក្សាដើម្បីអនុម័តនៅ  អឺរ៉ុប។  សម័យប្រជុំដែលមានល្ខណៈសំរេចសម្រាប់កិច្ចព្រមព្រៀងនេះនឹងធ្វើឡើងនៅគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអ៊ឺរ៉ុប ហើយបន្ទាប់មកនឹងបន្តដាក់ជូនទៅសម័យប្រជុំពេញអង្គនៃ EP ដើម្បីអនុម័តនៅខែវិច្ឆិកា ដែលបានបញ្ចប់ការចរចាជិត ៨ ឆ្នាំរវាងសហភាពអឺរ៉ុបនិងវៀតណាម។ សហគមន៍អ៊ឺរ៉ុបចាត់ទុក EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុតដែលអឺរ៉ុបចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងនោះនឹងលុប ចោលរបាំងពន្ធគយរហូតដល់ ៩៩% នៃភាគីទាំងពីរ ព្រមទាំងកាត់បន្ថយរបាំងពាណិជ្ជកម្មមិនយកពន្ធនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអឺរ៉ុបនិងវៀតណាមក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក ។ ឯកអគ្គរដ្ឋទូតប្រចាំនៅអាល្លឺម៉ង់ លោក Nguyen Minh Vu ក៏បានមានប្រសាសន៍ថា EVFTA នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង EU និងវៀតណាមខាងសេដ្ឋកិច្ចនិងនយោបាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ