កាសែតអាល្លឺម៉ង់ពន្យល់ពីមូលហេតុដែល​វៀតណាមមាន​ភាពទាក់ទាញ​សម្រាប់វិនិយោគិន

(VOVWORLD) - គេហទំព័រ Finanzen.net របស់អាល្លឺម៉ង់ ទើបបានចុះផ្សាយអត្ថបទដែលវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ វៀតណាម ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ព្រមទាំងពន្យល់ពីហេតុផលដែលវៀតណាមកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន និងភ្ញៀវទេសចរបរទេស។
កាសែតអាល្លឺម៉ង់ពន្យល់ពីមូលហេតុដែល​វៀតណាមមាន​ភាពទាក់ទាញ​សម្រាប់វិនិយោគិន - ảnh 1ផលិតគ្រឿងបន្លាស់អគ្គិសនីនិងអេឡិចត្រូនិច (រូបថត៖ TTXVN)

អត្ថបទបានបញ្ជាក់ថា វៀត ណាមបានលេចធ្លោយ៉ាងខ្លាំងក្លាក្នុងបរិបទកើតមានជំងឺកូវីដ ១៩។ ទោះបីមានចំនួនប្រជាជនយ៉ាងច្រើន ពោលគឺ ៩៥ លាននាក់ក៏ដោយ ប៉ុន្តែវៀតណាមនៅតែអាចទប់ទល់ជំងឺរាតត្បាត មុនបណ្ដាប្រទេសអភិវឌ្ឍន៍ ដោយមានករណីស្លាប់យ៉ាងតិចតួចបំផុត។ អត្ថបទនេះបានដកស្រង់ការវិភាគរបស់លោក James Johnstone អ្នកជំនាញនិងជាអ្នកគ្រប់គ្រងមូលនិធិទីផ្សារជួរមុខ (ដែលមានឈ្មោះថា មូលិធិនៃបណ្ដាទីផ្សារទើបលេចចេញជំនានបន្ត RWC) របស់សម្ព័ន្ធក្រុមហ៊ុន RWC Partners បានឲ្យដឹងថា ចាប់ពីឆ្នា ២០២១ មក វៀតណាមបានធ្វើការផ្លាស់ប្ដូរប្រកបដោយជោគជ័យពីសេដ្ឋកិច្ចកសិកម្មទៅជាសេដ្ឋកិច្ចដែលអាចបត់បែនបាន ដោយផ្អែកលើ ផលិតកម្មនិងសេវាកម្ម។ នៅឆ្នាំ ២០២០ សេដ្ឋកិច្ច វៀតណាមនឹងបន្តត្រូវបានពង្រឹង ព្រោះថាកំណើននៃការនាំចេញគ្រឿងអេឡិចត្រូនិចនិងវាយនភ័ណ្ឌ។ នៅឆ្នាំ ២០២០ ស្មាតហ្វូននិងគ្រឿងបន្លាស់បានស្រូបយក ១៨,១% នៃការតម្លៃប្រាក់នាំចេញសរុប បន្ទាប់មកគឺកុំព្យូទ័ស្រូបយក ១៥,៨% និងទំនិញវាយនភ័ណ្ឌបានស្រូបយក ១០,៥% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ