កាសែតអាល់ហ្សេរីស្ងើចសរសើរកងទ័ពប្រជាជនវៀតណាម

កាសែតអាល់ហ្សេរីស្ងើចសរសើរកងទ័ពប្រជាជនវៀតណាម - ảnh 1


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀត​
ណាម និង២៥ឆ្នាំនៃវិវាបុណ្យប្រជាជនទាំងមូលចូលរួមការងារការពារជាតិ (ថ្ងៃទី
២២ធ្នូ) កាសែតជាច្រើននៅអាល់ហ្សេរីនាថ្ងៃទី៩ធ្នូ បានស្ងើចសរសើរស្នាដៃរបស់ កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល៧០ឆ្នាំតស៊ូ កសាងនិងរីកធំធាត់។
កាសែត “El Moudjahid” និង “Le Soir d’Alge’rie” បានវាយតម្លៃខ្ពស់ ចំពោះយុទ្ធ
ជ័យនៅ Dien Bien Phu និងជ័យជំនេះក្នុងការប្រយុទ្ធប្រឆាំងចក្រភពអាមេរិកមុន
នេះ​របស់កងទ័ពនិងប្រជាជនវៀតណាម។ កាសែតទាំងអស់នេះ បានសង្កត់ធ្ងន់
ថា កងទ័ពប្រជាជនវៀតណាមជាកម្លាំងនយោបាយគួរឲ្យជឿទុកចិត្ត និងជាជួរ កងទ័ពប្រយុទ្ធស្មោះត្រង់របស់បក្ស រដ្ឋនិងប្រជាជន។ ទន្ទឹមនឹងនោះ កាសែត
នៅ អាលហ្សេរីបានអះអាងថា គោលនយោបាយការពារប្រទេសរបស់វៀតណាម មានចរិតលក្ខណៈសន្តិភាព ស្វ័យការពារ មិនប្រើប្រាស់អំពើហឹង្សាក្នុងទំនាក់
ទំនងអន្តរជាតិឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ