កាសែតអាហ្សង់ទីនលើកសរសើរសមិទ្ធិផលអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម

កាសែតអាហ្សង់ទីនលើកសរសើរសមិទ្ធិផលអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម - ảnh 1
កាសែតអាហ្សង់ទីនលើកសរសើរសមិទ្ធិផលអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម

(VOV)_នាថ្ងៃទី២៨ វិច្ចិកា កាសែត Clarin របស់អាហ្សង់ទីនបានចុះផ្សាយអត្ថ
បទ៖​ កសិកម្មវៀតណាមហោះហើរ សំដៅលើកសរសើររាល់សមិទ្ធិផលដែលទទួល
បាន និងយថាទស្សន៍អភិវឌ្ឍន៍របស់ផ្នែកកសិកម្មវៀតណាមនាពេលខាងមុខនេះ។ កាសែត Clarinជាកាសែតមួយក្នុងចំណោមកាសែតធំបំផុតនៅអាហ្សង់ទីន​បានអះ
អាងថា៖វៀតណាមជាប្រទេសទទួលបានផលប្រយោជន៍ច្រើនបំផុត ​ពីកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) ក្នុងចំណោម​ប្រទេស
សមាជិកចំនួន១២ និងក្នុងទស្សវត្ស៍ខាងមុខ ផ្នែកនេះនឹងទទួលបាន​កំណើនចំ
នួន១១% និងតំលៃប្រាក់ពាណិជ្ជកម្មនៃចេញកើន២៨%។ កាសែត​ Clarin ក៏បានព្យាករណ៍ថា៖ ដោយមាន TPP វៀតណាមមិនគ្រាន់តែទទួលបាន​ផលប្រយោជន៍
ពីការកាត់បន្ថយនិងលើកលែងពន្ធនាំចេញចំពោះប្រទេសជា​សមាជិកប៉ុណ្ណោះទេ
 ថែមទាំង មានឱកាសទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសទៀតផង ជាពិសេស
គឺពីចិន ក្នុងវិស័យតម្បាញ់កាត់ដេរ និងសម្ភារះកីឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ