កាសែតឥណ្ឌាវាយតំលៃសកម្មអំពីដំណើរបំពេញទស្សកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung

កាសែតឥណ្ឌាវាយតំលៃសកម្មអំពីដំណើរបំពេញទស្សកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung - ảnh 1
កាសែតឥណ្ឌាវាយតំលៃសកម្មអំពីដំណើរបំពេញទស្សកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung

(VOV)_ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ទូរគមនាគមន៍ឥណ្ឌាបានជូនដំណឹងជាច្រើនអំពី
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក​ Nguyen Tan
 Dung នាថ្ងៃទី២៧ និងទី២៨ តុលា រួមជាមួយបណ្ដាសន្និដ្ឋាន​សុទិដ្ឋិនិយម​ជាច្រើន 
អំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ បណ្ដា​ទីភ្នាក់​ងារសារព័ត៍មាន 
PTI, UNI, ANI, Times Now និងកាសែតធំៗ ដូចជា៖​The Hindu, The Hindustan
Times, The Economic Times …លៗ សុទ្ធតែបាន​ជូនដំណឹង​អំពីលទ្ធផលនៃដំណើរ
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី វៀតណាម​ លោក Nguyen Tan Dung ដោយមាន
បណ្ដាការព្រមព្រៀង ដែលប្រទេសទាំងពី​រ​ទទួលបាន ជាពិសេសក្នុងវិស័យការ
ពារជាតិ និងប្រេងឧស្ម័ន។ ចំពោះ​បញ្ហា​នៅសមុទ្រខាងកើត ភាគីទាំងពីរបានឯក
ភាពចាត់ទុកថា៖ សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត
មិនអាចរាំងស្កាត់បានឡើយ និងស្នើ​ភាគីទាក់ទិននានាមិនបានប្រើអំពើហឹង្សារ 
ឬគំរាមគំហែងការប្រើប្រាស់អំពើ​ហឹង្សារ ត្រូវដោះស្រាយជំលោះដោយសន្តិវិធី 
និងផ្អែកទៅលើច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ